កីឡាជាតិ
ជាតិ
ម្ចាស់​មេដាយមាស​ពិភពលោក សុខ ចាន់​មាន មកដល់​កម្ពុជា​នៅថ្ងៃនេះ​
07, Dec 2016 , 11:57 am        
រូបភាព
ដោយ:
​ម្ចាស់​មេដាយមាស​ពិភពលោក សុខ ចាន់​មាន ព្រមទាំង​គណប្រតិភូ​កីឡា​ប៉េតង់​កម្ពុជា​ដែល​ដឹកនាំ​ដោយ​លោក សូ​ម៉ៃ សុខ​គា នឹង​នាំយក​មេដាយមាស​ពិភពលោក​ពី​ប្រ​ទស​ម៉ា​ដា​ហ្កា​ស្កា មកដល់​កម្ពុជា​នៅ​ថ្ងៃទី​៧ ខែធ្នូ នេះ​។ ការមកដល់​របស់​ម្ចាស់​មេដាយមាស​រូបនេះ មានការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​ថ្នាក់ដឹកនាំ​ក្រសួង​អប់រំ និង​NOCC ជាពិសេស​មាន​ក្បួន​ម៉ូតូ​១២​គ្រឿង​ដង្ហែ​អម​ថែម​ទៀតផង​។​



​កីឡាករ សុខ ចាន់​មាន ម្ចាស់​មេដាយមាស​ពិភពលោក​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ប៉េតង់​ជ្រើសរើស​ជើងឯក​ពិភពលោក​នៅ​ទីក្រុង Antananarivo ប្រទេស​ម៉ា​ដា​ហ្កា​ស្កា នឹង​មកដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​នា​វេលា​ម៉ោង​៦:៣០​លា្ង​ច​ថ្ងៃទី​៧ ខែធ្នូ នេះ​។​

​ការ​ពាំនាំ​មេដាយមាស​ពិភពលោក​មក​មាតុប្រទេស​របស់ ចាន់​មាន ដោយ​ទទួលបាន​ការស្វាគមន៍​ពី​ថ្នាក់ដឹកនាំ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ព្រមទាំង​ថ្នាក់ដឹកនាំ​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា​ផងដែរ​។ លើសពីនេះ ចាន់​មាន ទទួល​បានការ​ដង្ហែ​ក្បួន​ដែល​រៀបចំ​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងនោះ​នឹងមាន​ក្បួន​ម៉ូតូ​ចំនួន​១២​គ្រឿង​ជិះ​អម​ម្ចាស់​មេដាយមាស​រូបនេះ​ទៀតផង​។



​បើ​យោងតាម លោក អ៊ិន គឹម​ស្រ៊ុន អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា ក្បួន​ដង្ហែ​ម្ចាស់​មេដាយ​ម​ស​ពី​ម៉ា​ដា​ហ្កា​ស្កា​រូបនេះ ដោយ​ចាប់ផ្តើម​ពី​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​តាម​បណ្តោយ​មហាវិថី​សហព័ន្ធរុស្ស៊ី​ដើម្បី​ឆ្ពោះទៅកាន់​រង្វង់​មូល​វិមានឯករាជ្យ​។ ក្រោយ​ធ្វើការ​ដង្ហែ​មួយ​ជុំ​វិមាន​ឯករាជ​ក្បួន​ដង្ហែ​នេះ​នឹង​បន្តដំណើរ​ទៅកាន់​ទីស្នាក់ការ NOCC ដើម្បី​ជួប​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន NOCC​។​

​នៅ​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០១៦ កីឡាករ សុខ ចាន់​មាន នឹង​ទទួលបាន​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​សំណាក់ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​វិមាន​សន្តិភាព​។ លើសពីនេះ ទទួលបាន​ការ​ហែរ​ក្បូន​ទ្រង់ទ្រាយ​ធំ​ដូច​ម្ចាស់​មេដាយមាស​ពិភពលោក​ឆ្នាំ​២០១៥ កីឡាការិនី កែ ឡេង​៕ 






Tag:
 ប៉េតង់​
  សុខ ចាន់​មាន
© រក្សាសិទ្ធិដោយ thmeythmey.com