កីឡាជាតិ
ជាតិ
ចំបាប់​​កម្ពុជា​​​បន្តត្រូវ​​ការ​កូរ៉េក្នុង​ការ​​​ជួយ​​​អភិវឌ្ឍន៍​​​​សមត្ថភាព​​កីឡាក​​រ​នៅ​​​កម្ពុជា
07, Dec 2016 , 7:39 pm        
រូបភាព
ដោយ:
​លោក វ៉ា​ត់ ចំរើន ប្រធាន​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា បន្ត​ត្រូវការ​ការជួយជ្រោមជ្រែង​ពី​ភាគី​កូរ៉េ បន្ទាប់ពី​លោក​សង្កេតឃើញ​សមត្ថភាព​របស់​កីឡាករ​កីឡាការិនី​កម្ពុជា​នៅមានកម្រិត​ទាប បើ​ប្រៀម​ធៀប​នៅ​នឹង​ប្រទេស​នៅក្នុង​តំបន់​។ ដោយ​លោក​សំណូមពរ​ដល់​ភាគី​កូរ៉េ​បន្ត​ផ្តល់​កី​ឡករ និង​គ្រូបង្វឹក​មក​ធ្វើការ​ហ្វឹកហាត់​រួមគ្នា​នៅ​កម្ពុជា​។



​ក្រោយ​មើលឃើញ​ពី​កម្រិត​សមត្ថភាព​របស់​ក្រុម​កីឡាករ​កីឡាការិនី​កម្ពុជា​នៅមានកម្រិត​ទាប​បើ​ប្រៀបធៀប​ទៅនឹង​ប្រទេស​នៅក្នុង​តំបន់ លោក វ៉ា​ត់ ចំរើន ប្រធាន​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា​បាន​សំណូមពរ​ឲ្យ​ភាគី​កូរ៉េ​បន្ត​ជួយផ្តល់​កីឡាករ និង​គ្រូបង្វឹក​ឲ្យ​មក​ហ្វឹកហាត់​រួម​គា្ន​នៅ​កម្ពុជា​។ ការ​សំណូមពរ​នេះ​ធ្វើឡើង​ក្នុង​ពិធី​ជួយ​ពិភាក្សា​ជាមួយ​ក្រុម​កីឡាករ និង​គ្រូបង្វឹក​កូរ៉េ នៅ​ទីស្នាក់ការ NOCC កាលពី​ថ្ងៃទី​៦ ខែធ្នូ​។

​ការធ្វើ​បែបនេះ​ក្នុង​គោលបំណង​ដើម្បី​ជួយ​អភិវឌ្ឍន៍​សមត្ថភាពរ​បស់​កីឡាករ​កីឡាការិនី​ចំបាប់​កម្ពុជា​ឲ្យ​កាន់តែ​រីកចម្រើន​ថែមទៀត​។ ម្យ៉ាងទៀត ដើម្បី​ផ្លាស់ប្តូរ​បទពិសោធន៍​ល្អៗ រវាង​កីឡាករ​បរទេស​ក៏ដូចជា​គ្រូបង្វឹក​ជាមួយ​កីឡាករ និង​បង្វឹក​កម្ពុជា​ផងដែរ​។​



​គួរ​បញ្ជាក់ថា ក្រុម​កីឡាករ និង​គ្រូបង្វឹក​ចំបាប់​កូរ៉េ​ចំនួន​១២​នាក់​បានមក​ហ្វឹកហាត់​រួមគ្នា​ក្រុម​កីឡាករ​កម្ពុជា​នៅក្នុង​អគារ​ដំបូលទូក​តាំងពី​ថ្ងៃទី​៣០ ខែវិច្ឆិកា មកម្ល៉េះ ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ថ្ងៃទី​១៤ ខែធ្នូ​។ ប៉ុន្តែ​ដោយសារ​ជាប់រវល់​ជាមួយ​ការធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​ជើងឯក​អាស៊ីអាគ្នេយ៍​ឆ្នាំ​២០១៦ ការហ្វឹកហាត់​ត្រូវបាន​ផ្អាក ដោយ​នឹង​បន្ត​ក្រោយ​ចប់​ការប្រកួត​។ 

​នេះ​ជា​លើក​ទី​១​ហើយ​ដែល​ភាគី​កូរ៉េ​បាន​បញ្ជូន​ក្រុម​កីឡាករ និង​គ្រូបង្វឹក​មក​ហ្វឹកហាត់​រួមគ្នា​នៅ​កម្ពុជា​។ ជាមួយគ្នានេះ លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ចង់​ឲ្យ​មានការ​ចូលរួម​បែបនេះ​ជា​លើក​ទី​២ ឬ​លើក​ក្រោយៗ​ទៀត​៕


Tag:
 ចំបាប់​
  វ៉ា​ត់ ចំរើន
© រក្សាសិទ្ធិដោយ thmeythmey.com