ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
កីឡាជាតិ
ជាតិ
កែវ រំចង់ លុបចោលការប្រកួតអន្តរជាតិមួយចំនួនក្រោយជួបគ្រោះថ្នាក់ចរាចរណ៍
09, Dec 2016 ,
9:19 am
រូបភាព
×
ដោយ:
អ្នកលេងគុនខ្មែរចិត្តសឿង កែវ រំចង់ បាបលុបចោលការប្រកួតអន្តរជាតិមួយចំនួន ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍របួសដៃខាងធ្វេងនៅខេត្តបាត់ដំបងកាលពីថ្ងៃទី២ ខែធ្នូ កន្លងទៅ។ ទោះបីពេលនេះរូបគេបានចេញពីមន្ទីរពេទ្យក៏ដោយ ប៉ុន្តែត្រូវសម្រាកព្យាយាមនៅផ្ទះដោយសាររបួសមានការប៉ះពាល់ធ្ងន់ធ្ងរ។
អ្នកគុនខ្មែរ កែវ រំចង់ បានលុបចោលការប្រកួតជាមួយកីឡាករថៃ Iquezang ក្នុងព្រឹត្តិការណ៍ Thai Fight នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦ នៅប្រទេសថៃ និងការប្រកួតមិត្តភាពអន្តរជាតិ ដើម្បីអបអរថ្ងៃបុណ្យរំដោះជាតិ៧មករា នៅខេត្តព្រះសីហនុ ឆ្នាំ២០១៧។ ការលុបចោលនេះដោយសារ រំចង់ មានបញ្ហារបួសដៃធ្ងន់ធ្ងរ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី២ ខែធ្នូ កន្លងទៅ។
បើយោងតាម លោក កែវ សំអាង គ្រូបង្វឹក និងជាឪពុកបង្កើតរបស់កីឡាករ កែវ រំចង់ ស្ថានភាពរបួសដៃរបស់កីឡាករ កែវ រំចង់ ត្រូវសម្រាកព្យាបាលយ៉ាងហោចណាស់ពី៥ខែទៅ៦ខែ ព្រោះរបួសមានស្ថានភាពធ្ងន់ធ្ងរ។ ក្រោយពីសម្រាកព្យាបាលនៅមន្ទីរពេទ្យអស់រយៈពេល៣ថ្ងៃបន្ទាប់ពីរងរបួស ខណៈពេលនេះ រំចង់ បានចេញពីពេទ្យទៅដេកសម្រាកព្យាបាលនៅផ្ទះវិញហើយ។
បើយោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់កីឡាករ កែវ រំចង់ បានសរសេរយ៉ាងដូច្នេះថា៖«អារុណសួរស្តីបងប្អូន ឥឡូវនេះខ្ញុំបានជួបគ្រោះថ្នាក់ចរាចរណ៍ហើយ កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៦ ដោយប៉ះពាល់ធ្ងន់ធ្ងរដែលមិនអាចទៅវៃនៅកម្មវិធី Thai Fight នាថ្ងៃទី២៤ ខែធ្នូ ខាងមុខនេះ។ ឥឡូវខ្ញុំបានចេញពីមន្ទីពេទ្យហើយ ហើយក៏ត្រូវព្យាបាលចាក់ថ្នាំ និងលេបថ្នាំបន្តនៅផ្ទះជារៀងរាល់ថ្ងៃផងដែរ»។
លោក កែវ សំអាង បានបញ្ជាក់ផងដែរថា ការដេកសម្រាកព្យាបាលដៃរបស់ កែវ រំចង់ រហូតដល់៦ខែ មិនត្រឹមតែប៉ះពាល់ដល់ការប្រកួតខាងលើប៉ុណ្ណោះទេ លើសពីនេះប៉ះពាល់ដល់ការប្រកួតនៅក្នុងស្រុកជាច្រើនទៀតផងដែរ។ ចំណែកការប្រកួតនៅសហរដ្ឋអាមេរិកនាអំឡុងខែសីហា ឆ្នាំ២០១៧ ខាងមុខ ប្រហែលមិនមានការប៉ះពាល់នោះឡើយ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
ប្រដាល់
កែវ រំចង់
គ្រោះថ្នាក់ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
សណ្ដែកកួរ ឡើងដល់៤ម៉ឺនរៀល ក្នុងមួយគីឡូក្រាម
5 ថ្ងៃ
«ប្រសប់»និង«ប្រសព្វ» មានសូរសព្ទដូចគ្នា តែន័យខុសគ្នា!
7 ថ្ងៃ
បុរាណវិទូប្រឹងគាស់កកាយអាថ៌កំបាំងព្រែកជីកស្រមោច ដែលបានជីកមុនរាជ្យព្រះបាទជ័យវរ្ម័នទី៧
1 សប្តាហ៍
តើពេលណាដែលគេសរសេរ«បរិបូរ, បរិបូណ៌ និង បរិបូរណ៍»នៅក្នុងសំណេរភាសាខ្មែរ?
18 ម៉ោង
«រឭក»,«រំឮក»,«រំលឹក» និង«រម្លឹក» ពាក្យណាត្រឹមត្រូវ?
2 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម