ពីនេះ ពីនោះ
សម្តេច ជួន ណាត ណែនាំ​ពី​ការ​សេពគប់​មិត្ត​
12, Dec 2016 , 8:39 pm        
រូបភាព
ដោយ: ថ្មីៗ
​សារព័ត៌មាន​ថ្មីៗ សូម​យក​នូវ​កំណាព្យ​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត ដែល​ព្រះអង្គ​បាន​និពន្ធ​ឡើង ដើម្បី​អប់រំ​ដល់​ប្រជាជន​ខ្មែរ ជាពិសេស​បព្វជិត​។ សូម​អាន​កំណាព្យ​ខាងក្រោម​៖



​គប់​ពាល​រែង​រាល​ទៅរក​ខុស គប់​ប្រាជ្ញ​ប្រុង​រែង​បាន​ត្រូវ
​គប់​មិត្ត​អបល័ក្ខណ៍​រែង​អាស្រូវ ខុសត្រូវ​កើត​ពី​ការ​សេពគប់​។

​គួរ​ជ្រើសរើស​រក​ជន​ប្រុស​ស្រី តើ​មានធម៌​អ្វី​ជា​ប្រភព
​បើ​ឃើញច្បាស់​ហើយ​គួរ​សេពគប់ ឬ​ត្រូវតែ​ឈប់​កុំ​រវល់​។​

​បើតាម​ឱវាទ​ព្រះ​សម្ពុទ្ធ វិសុទ្ធ​ទ្រង់ធម៌​និ​រម​ល
​គួរ​ជ្រាប​ថាបើ​ឃើញ​បុគ្គល យល់​ខុស​ពុំគួរ​សេពគប់​ឡើយ​។​

​សូវ​នៅ​ម្នាក់ឯង​ប្រសើរ​ជាង គួរ​ជៀស​គួរ​វាង​ជន​តោះតើយ​
 មិន​កាន់​តាម​ធម៌​ជា​កោះ​ត្រើយ ព្រងើយកន្តើយ​ដោយ​យល់ថា​ខ្លួន​ត្រូវ​។​


Tag:
 ជួន ណាត
© រក្សាសិទ្ធិដោយ thmeythmey.com