កីឡាជាតិ
ជាតិ
ម្ចាស់​មេដាយមាស​វ៉ូ​វី​ណា​ម​កម្រិត​អាស៊ី ប៉ាល់ ឆរ​ស្មី ឈ្នះ​មេដាយមាស​ក្នុង ITF ជើងឯក​អាស៊ាន​
13, Dec 2016 , 12:08 pm        
រូបភាព
ដោយ:
​កីឡាការិនី​វ៉ូ​វី​ណា​ម ប៉ាល់ ឆរ​ស្មី ម្ចាស់​មេដាយមាស​ការប្រកួត​កីឡា​វ៉ូ​វី​ណា​ម​ប្រចាំ​ព្រឹត្តិការណ៍ Asian Beach Game នៅ​ទីក្រុង​ដា​ណា​ង ប្រទេស​វៀតណាម​ឆ្នាំ​២០១៦ បានបង្ហាញ​ការភ្ញាក់ផ្អើល​តាមរយៈ​ការ​ឈ្នះ​មេដាយមាស​ពី​ព្រឹត្តិការណ៍​ប្រកួត​កីឡា​តេ​ក្វាន់​ដូ ITF ជ្រើសរើស​ជើងឯក​អាស៊ីអាគ្នេយ៍​លើក​ទី​១(1st Junior & Senior Southeast Asian ITF Taekwon-Do Championship) ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​កាលពី​ថ្ងៃទី​១២ ខែធ្នូ​។​



​កីឡាការិនី ប៉ាល់ ឆរ​ស្មី មិន​ត្រឹមតែ​ជា​កីឡាការិនី​ឆ្នើម​លើ​ប្រភេទ​កីឡា​វ៉ូ​វី​ណា​ម​ប៉ុណ្ណោះ​ទេ ថែមទាំង​ជា​កីឡាការិនី​តេ​ក្វាន់​ដូ ITF ដ៏​ឆ្នើម​មួយរូប​ផងដែរ​។ កីឡាការិនី​រូបនេះ​បានឈ្នះ​មេដាយមាស​លើ​វិញ្ញាសា​សម្តែង​មេគុន​ឯកត្តជន​នារី​ពី​ព្រឹត្តិការណ៍​ប្រកួត​កីឡា​តេ​ក្វាន់​ដូ ITF ជ្រើសរើស​ជើងឯក​អាស៊ីអាគ្នេយ៍​លើក​ទី​១ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​កាលពី​ថ្ងៃទី​១២ ខែធ្នូ នៅ​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ​។   

​នៅ​ឆ្នាំ​២០១៦ កីឡាការិនី ប៉ាល់ ឆរ​ស្មី ជា​ម្ចាស់​ជើងឯក​មេដាយមាស​កីឡា​វ៉ូ​វី​ណា​ម​លើ​វិញ្ញាសា​សម្តែង​ជា​ក្រុម​មាន​អាវុធ​ប្រចាំ​ព្រឹត្តិការណ៍ Asian Beach Games នៅ​ទីក្រុង​ដា​ណា​ង​ប្រទេស​វៀតណាម​។ នៅ​ឆ្នាំ​២០១៤ ឆរ​ស្មី ជា​ម្ចាស់​មេដាយមាស​និង​ប្រាក់​ប្រចាំ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​វ៉ូ​វី​ណា​ម​ជ្រើសរើស​ជើងឯក​អាស៊ីអាគ្នេយ៍​លើក​ទី​៣(3rd Southeast Asian Vovinam Championship) នៅ​ទីក្រុង​ណៃ​ពិដោ ប្រទេស​មី​យ៉ាន់​ម៉ា​៕

​  

Tag:
 តេ​ក្វាន់​ដូ ITF
  ប៉ាល់ ឆរ​ស្មី​
  វ៉ូ​វី​ណា​ម​
© រក្សាសិទ្ធិដោយ thmeythmey.com