អន្តរជាតិ
លោក​ដូ​ណា​ល់ ត្រាំ​ថា លោក​នឹង​ប្រកាស​ពី​គណៈរដ្ឋមន្ត្រី និង​អាជីវកម្ម​របស់លោក​នៅ​ថ្ងៃ​ខាងមុខ
15, Dec 2016 , 7:39 am        
រូបភាព
ដោយ: VOA
​ប្រធានាធិបតី​ជាប់ឆ្នោត​សហរដ្ឋអាមេរិក​លោក Donald Trump និយាយថា លោក​នឹង​ថ្លែង​ទៅកាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​នៅពេល​អនាគត​ដ៏​ខ្លី​ខាងមុខនេះ​អំពី​ការតែងតាំង​បេក្ខជន​នៅក្នុង​គណៈរដ្ឋមន្ត្រី​រប​ស់លោក និង​អំពី​អាជីវកម្ម​របស់លោក ដែល​លោក​បានប្រគល់​ឲ្យ​កូនប្រុស​ទាំង ២ របស់លោក​ជា​អ្នកគ្រប់គ្រង​។​



​ការប្រកាស​ដូចនេះ បានធ្វើ​ឡើង​កាលពី​ល្ងាច​ថ្ងៃ​ចន្ទ​ម្ស៊ិ​ល​មិញ​នៅលើ​ទំព័រ Twitter របស់លោក​។ ហើយ​ការប្រកាស​ដូចនេះ​បានធ្វើ​ឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​តែប៉ុណ្ណោះ មុនពេល​ដែល​លោក Trump បាន​លុបចោល​សន្និសីទកាសែតរ​បស់​លោក​អំពី​ថា​តើ​លោក​នឹង​ផ្ដាច់ខ្លួន​ចេញពី​អាជីវកម្ម​របស់លោក​យ៉ាងដូចម្ដេច ដើម្បី​ផ្ដោតលើ​កិច្ចការ​ជា​ប្រធានាធិបតី និង​ជៀសវាង​មិន​ឲ្យ​មានទំនាស់​ផលប្រយោជន៍​នោះ​។​

​លោក Trump នៅតែ​បន្តដំណើរ​ការជ្រើសរើស​បេក្ខជន​សម្រាប់​គណៈរដ្ឋមន្ត្រីរ​ប​ស់លោក ដោយ​ក្នុងនោះ លោក Rex Tillerson ដែលជា​ប្រធាន​ក្រុមហ៊ុន ExxonMobil ត្រូវគេ​រំពឹងថា នឹងត្រូវ​បានតែងតាំង​ជា​រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​។​

​លោក Tillerson បានធ្វើ​កិច្ចព្រមព្រៀង​ប្រេង​ជាមួយនឹង​ប្រទេស​រុស្ស៊ី និង​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយនឹង​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​


© រក្សាសិទ្ធិដោយ thmeythmey.com