ជាតិ
លោក Duterte ផ្តល់​អាហារូបករណ៍​៦០​កន្លែង​ដល់​និស្សិត​កម្ពុជា​
14, Dec 2016 , 3:57 pm        
រូបភាព
ប្រធានាធិបតី ហ្វីលីពីន ចាកចេញពីកន្លែងគោរពវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋព្រឹកថ្ងៃ១៤ ធ្នូ ឆ្នាំ ២០១៦
ប្រធានាធិបតី ហ្វីលីពីន ចាកចេញពីកន្លែងគោរពវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋព្រឹកថ្ងៃ១៤ ធ្នូ ឆ្នាំ ២០១៦
ដោយ: ថ្មីៗ
​ប្រធានាធិបតី​ហ្វីលីពីន  Rodrigo Duterte បានសម្រេច​ជូន​អាហារូបករណ៍​ចំនួន ៦០ ដល់​និស្សិត​កម្ពុជា​ក្នុងពេលដែល​លោក​ជួបពិភាក្សា​ជាមួយ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។  នេះ​បើតាម​គណនី​ហ្វេ​ស​ប៊ុ​ក​របស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​ជា​រដ្ឋមន្ត្រី​ទទួលបន្ទុក​អមដំណើរ​ប្រតិភូ​ប្រធានាធិបតី​ហ្វីលីពីន​។​



​ក្នុងជំនួប​ជាមួយ​សម្តេចនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ប្រធានាធិបតី​ហ្វីលីពីន Rodrigo Dutere បាន​ជូន​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា​ចំនួន ៦០ កន្លែង​។ ការផ្តល់​អាហារូបករណ៍​នេះ​ក៏​ធ្វើឡើង​ដើម្បី​អបអរសាទរ​ខួប​លើក​ទី ៦០ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​កម្ពុជា និង​ហ្វីលីពីន​ផងដែរ​។

​បើតាម​លោក លោក ខៀវ កាញារីទ្ធ សម្តេច ហ៊ុន សែន បាន​ចាត់តាំង​ឲ្យ​ក្រសួង​អប់រំ​យុវជន និង​កីឡា អនុវត្ត​ការងារ​ពាក់ព័ន្ធ​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ហ្វីលីពីន​នេះ​។​

​សូមបញ្ជាក់ថា លោក​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte ស្ថិតក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​ជា​លើកដំបូង​រយៈពេល​ពីរ​ថ្ងៃ​នៅ​កម្ពុជា​ចាប់ពី​ថ្ងៃទី​១៣-១៤ ធ្នូ ដោយលោកក្លាយជា​ប្រធានាធិបតីហ្វី​លីពីន​ទី ៥ដែលមកបំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​។  ដំណើរ​ទស្សនកិច្ច​នេះ ធ្វើឡើង​តប​តាម​ការអញ្ជើញ​របស់​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕


© រក្សាសិទ្ធិដោយ thmeythmey.com