ពីនេះ ពីនោះ
លក់​ផ្ទះ​, ផ្ទះ​លក់​, ផ្ទះ​សម្រាប់​លក់​៖ តើ​មានន័យ​ខុសគ្នា​ដូចម្តេច​?
16, Dec 2016 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​បី​ពាក្យ​នេះ ត្រូវបាន​គេ​ឃើញ​ច្រើន​នៅពេលដែល​អចលនទ្រព្យ​មាន ឬ​គ្មាន​ហាងឆេង​។ បើ​មើល​មួយ​ភ្លែត គេ​ហាក់បីដូច​ជាមាន​អារម្មណ៍​ថា អត្ថន័យ​របស់​វា​មិន​ខុសគ្នា​ទេ​។ តែបើ​គេ​ពិនិត្យ​ឲ្យ​ស៊ីជម្រៅ​បន្តិច អត្ថន័យ​របស់​វា​អាច​ខុសគ្នា​។



​លក់​ផ្ទះ គឺជា​កន្សោម​កិរិយាស័ព្ទ ដែល​មានន័យថា ទង្វើ​នៃ​ការលក់​ផ្ទះ​ដើម្បី​បាន​ប្រាក់​ត្រឡប់មកវិញ​។

​ផ្ទះ​លក់ (Sold house ជា​ភាសា​អង់គ្លេស ឬ​ជា​ភាសា​បារាំង Maison vendue) មានន័យថា ផ្ទះ​ហ្នឹង​ត្រូវបាន​គេ​លក់​រួចហើយ​។

​ផ្ទះ​សម្រាប់​លក់ គឺជា​ពាក្យ​ដែល​ត្រឹមត្រូវ​បំផុត​ដែល​មានន័យថា ដំណឹង​ប្រកាស​ដាក់លក់​ផ្ទះ​។ ពាក្យ​«​ផ្ទះ​សម្រាប់​លក់​» គឺជា​ពាក្យ​ដែល​ត្រឹមត្រូវ គួរ​ត្រូវ​សរសេរ នៅពេលដែល​នរណាម្នាក់​ចង់​លក់​ផ្ទះសម្បែង​៕


Tag:
 ​ភាសា​ខ្មែរ​
© រក្សាសិទ្ធិដោយ thmeythmey.com