ជាតិ
​​​ន​យោ​បាយ​ជាតិ​
ជួន ណាត៖ យើងត្រូវខំប្រឹងធ្វើការឲ្យមានប្រយោជន៍ ដោយកាន់ចិត្តថា យើងមានជីវិតរាប់ពាន់ឆ្នាំ
15, Dec 2016 , 10:32 pm        
រូបភាព
ដោយ:
 មុនពេលដែលសម្តេចព្រះសង្ឃរាជ ជួន ណាត សោយទិវង្គត ពោលគឺនៅពេលទ្រង់ចាស់ជរា គ្រូពេទ្យ និងសិស្សានុសិស្ស ភិក្ខុសាមណេរ តែងតែអង្វរព្រះអង្គ កុំឲ្យធ្វើការ ឬអានសៀវភៅច្រើនម៉ោងពេក តែព្រះអង្គមិនអាចបោះបោះបង់ទម្លាប់នោះឡើយ។


«ខ្លួនយើងមើលមិនឃើញទេ ប៉ុន្តែយើងត្រូវខំប្រឹងធ្វើការឲ្យមានប្រយោជន៍ ដោយកាន់ចិត្តថា យើងមានជីវិតរស់នៅរាប់ពាន់ឆ្នាំតទៅទៀត»។ នេះជាបន្ទូលរបស់សម្តេចព្រះសង្ឃរាជ ជួន ណាត ឆ្លើយតបនឹងការអង្វររបស់គ្រូពេទ្យ និងសិស្សគណ ដែលសុំឲ្យព្រះអង្គសម្រាកឈប់ធ្វើការ ឬអានសៀវភៅ នៅពេលដែលទ្រង់ជរា។
 
បើតាមសៀវភៅទស្សនៈសម្តេចសង្ឃរាជ ជួន ណាត ដែលរៀបរៀងឡើងដោយលោក គង់ សម្ភារ  អ្នកប្រាជ្ញអក្សរសាស្រ្តខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត ប្រសូត្រ នៅថ្ងៃទី ១១ មីនា ឆ្នាំ ១៨៨៣ និងសោយទិវង្គតនៅថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ១៩៦៩ ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com