ពីនេះ ពីនោះ
ព័ត៍មានសុខភាព
​ចង់​ឲ្យ​ចិញ្ចើម​ដុះ​តាមរបៀប​ធម្មជាតិ ហេតុអ្វី​មិន​ប្រើ​វិធី​មួយ​នេះ​សិន​!
17, Dec 2016 , 7:00 pm        
រូបភាព
ដោយ: ថ្មីៗ
​ការដែល​មនុស្ស​យើង​មាន​ចិញ្ចើម​ក្រាស វា​ពិតជា​អាច​ជំរុញ​ដល់​ភាព​ទាក់ទាញ​ដល់​មនុស្ស​ជុំវិញ​កាន់តែខ្លាំង​ជាមិនខាន​។ យ៉ាងណាមិញ មាន​មនុស្ស​មួយចំនួន​បែរជា​មាន​ចិញ្ចើម​ស្តើង​ដោយសារតែ​បញ្ហា​ហ្សែ​ន ឬ​ការ​ជំ​រុះ​វា​ទៅវិញ​។ មាន​មនុស្ស​ជាច្រើន​ទៀត​ក៏​ព្យាយាម​ថែរក្សា​ចិញ្ចើម​របស់ខ្លួន​តាមរយៈ​ការប្រើ​ថ្នាំ​ព្យាបាល​ដែរ​។ ប៉ុន្តែ​យក​ល្អ​អ្នក​គួរតែ​ជ្រើសរើស​ប្រើ​វិធី​ធម្មជាតិ​ជាមុនសិន ព្រោះ​វា​ទំនង​ជាមាន​ប្រសិទ្ធភាព​ជួយ​ឲ្យ​ចិញ្ចើម​ដុះ​លឿន និង​ក្រាស​ដូចគ្នា​អញ្ចឹង​ដែរ​។​



​ស៊ុត​កណ្តាល​ពណ៌​លឿង ត្រូវបាន​គេ​រកឃើញថា មាន​សមត្ថភាព​ជំរុញ​ដល់​ការលូតលាស់​រោម​នៅ​ចិញ្ចើម​។ ដោយសារតែ​ចិញ្ចើម​មនុស្ស​យើង​ត្រូវបាន​បង្កើតឡើង​ដោយសារ​ធាតុ Keratin ដូច្នេះ​ជាតិ​ប្រូតេអ៊ីន​របស់​ស៊ុត នឹង​អាច​បង្កើន​ការលូតលាស់​កាន់តែ​លឿន និង​ក្រា​សបាន​។ ដើម្បី​ទទួលបាន​លទ្ធផល​កាន់​ទែ​ល្អ ចូរ​វ៉ៃ​ស៊ុត​មួយ​គ្រាប់​ក្នុង​ចាន​រហូត​ក្លាយទៅជា​ពណ៌​លឿង​សុទ្ធ​។ បន្ទាប់មក ចូរ​ប្រើ​សម្លី​ជ្រ​លួ​កវា ហើយ​យកមក​ជូត​លើ​ចិញ្ចើម ហើយ​ទុកចោល​ពី ១៥ ទៅ​២០​នាទី​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com