ពីនេះ ពីនោះ
ព័ត៍មានសុខភាព
កូន​ចេះ​ដើរ​តេសតាស​៖ ចង់​ឲ្យ​ដៃ​គេ​កាន់តែ​រឹងមាំ ឪពុកម្តាយ​គួរតែ​ធ្វើ​ប៉ុន្មាន​ចំណុច​នេះ​
18, Dec 2016 , 7:00 pm        
រូបភាព
ដោយ: ថ្មីៗ
​កុមារ​តូចៗ​ដែលមាន​អាយុ​ចាប់ពី ១ ទៅ​២​ឆ្នាំ គឺជា​ដំណាក់​កាលដែល​ពួកគេ​ចាប់ផ្តើម​ពង្រឹង​សាច់ដុំ​នៅ​ប្រអប់ដៃ ហើយក៏​ចេះ​ប្រើ​ដៃ​របស់​ពួកគេ​តាមរបៀប​ថ្មីៗ​ជាច្រើន​ផងដែរ​។ វា​ពិតជា​រឿង​មួយ​គួរ​ឲ្យ​ស្រឡាញ់​ណាស់ នៅពេល​ពួកគេ​ចេះ​ប្រើ​ប្រអប់ដៃ​ធ្វើ​អ្វីៗ​ផ្សេង​ក្រៅពី​គេ​អាច​ធ្វើបាន​កាលពី​ពេលមុនៗ​។

 
 
​ដើម្បី​ជួយ​ដល់​កូនតូចៗ​របស់​អ្នក​កាន់​តែមាន​ភាពរឹងមាំ​នៅ​ប្រអប់ដៃ ឪពុកម្តាយ​អាចជា​ចំណែក​មួយ​ក្នុងការ​ចូលរួម​ជួយ​ពួកគេ​កាន់តែ​រីកចម្រើន​បាន តាមរយៈ​វិធីសាស្ត្រ​ដូចខាងក្រោម​នេះ​៖
 
​បង្ហាញ​កូន​របស់​អ្នក​ពី​របៀប​ប្រើ​ដៃ​ក្នុងការ​បត់ក្រដាស​ដែល​ងាយ​ធ្វើ និង​ងាយ​យល់​
 
​ឲ្យ​ពួកគេ​លេង​របស់​លេង​ដែល ប្រើ​ដុំ​បួន​ជ្រុង​ដាក់ចូល​ក្នុង​ប្រហោង​បួន​ជ្រុង ឬ​ទំ​ពួក​ដែលមាន​រាង​បួន​ជ្រុង​
 
​ជួយ​ឲ្យ​កូន​ចេះ​លេង​របស់​ដែល​អាចដាក់​គ​លើ​គ្នា ធ្វើជា​ប៉ម​
 
​ចូរ​បង្រៀន​កូន​ឲ្យ​ចេះ​បំបែក​របស់​លេង​ចេញពី​គ្នា ហើយ​ឲ្យ​ពួកគេ​រៀប​ចូលគ្នា​ឡើងវិញ​
 
​ចូរ​ឲ្យ​កូន​លេងដី​ឥដ្ឋ (​សម្រាប់​ក្មេង​លេង​) ដើម្បី​បង្កើតជា​រូបរាង​ផ្សេងៗ​ដែល​ពួកគេ​ចង់​ធ្វើ​៕
 
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com