ពីនេះ ពីនោះ
បញ្ចប់​អំពើហិង្សា​លើ​ស្ត្រី​បានទេ​?
18, Dec 2016 , 6:39 pm        
រូបភាព
ដោយ: ថ្មីៗ
​កំណាព្យ​បទ បន្ទោលកាក​
​និពន្ធ​ដោយ​ប៉ាកកា​ខ្មៅ​

 
-​ទីណា​ក៏​ឮ​ ​ស្តាប់​ហើយ​ចិត្ត​ឈឺ​ខ្លោចផ្សា​
​អំពើហិង្សា​ ​តើ​មាន​នរណា​មិន​ស្លុត​?
 
-​ក្បាល​បែក​ស្បែ​កជាំ​ ​អ្នកខ្លះ​ខ្លួន​គ្រាំ​បំផុត​
​ជើងដៃ​កំបុត​ ​ខ្លះទៀត​ត្រូវផុត​សង្ខារ​។​
 
-​រំលោភ​សម្លាប់​ ​ស្ត្រី​ខ្លះ​ត្រូវ​យ៉ាប់​កាយា​
​គេ​លក់​ដូច​ផ្កា​ ​ដេញថ្លៃ​ចរចា​ដូច​ត្រី​។​
 
-​ខ្លះ​ចាញ់បោក​គេ​ ​ធ្វើការ​ទទេ​អត់​អ្វី​
​ធ្លាក់ខ្លួន​ក្រក្រី​ ​តើ​រំពឹង​អ្វី​ថ្ងៃមុខ​?
 
-​ខ្លះ​ត្រូវ​ប្រុស​ព្រាន​ ​បោក​ប្រាណ​បំពាន​កើតទុក្ខ​
​ខ្លះរ​ស់លា​ក់មុខ​ ​ធ្លាក់​ក្នុង​ជង្រុក​អប្រិយ​។​
 
-​បញ្ចប់​បានទេ​ ​គម្រាម​វាយ​ជេរ​ដៀល​ស្ត្រី​
​ហិង្សា​បាន​អី​ ​គួរប្រើ​សម្តី​ដោះស្រាយ​៕​

© រក្សាសិទ្ធិដោយ thmeythmey.com