ពីនេះ ពីនោះ
ព័ត៍មានសុខភាព
រឿង ៤ យ៉ាង​ដែល​ត្រូវធ្វើ បន្ទាប់ពី​រួមភេទ​រួច​
18, Dec 2016 , 5:59 pm        
រូបភាព
ដោយ: ថ្មីៗ
​និយាយ​ត្រង់ចំណុច​នេះ មនុស្ស​មួយចំនួន​ប្រហែលជា​មានការ​ខ្មាស់អៀន និង​មិន​ហ៊ាន Share អត្ថបទ​ប្រភេទ​នេះ ប៉ុន្តែ វា​ពិត​ជាមាន​សារៈសំខាន់​ណាស់ ដែល​អ្នក​ត្រូវ​យល់ដឹង និង​ចែករំលែក​ព័ត៌មាន​នានា ដែល​ទាក់ទង​នឹង​បញ្ហា​សុខភាព​បន្ត​ពូជ ដើម្បី​សុខុមាលភាព​ពលរដ្ឋ​ខ្មែរ​ទាំងអស់គ្នា​។​

 
​ដូច្នេះ ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​បងប្អូន អំពី​រឿងរ៉ាវ​មួយចំនួន ដែល​បងប្អូន​គួរតែ​ធ្វើ ក្រោយពេល​រួមភេទ​ជាមួយ​ដៃគូ​រួច ដើម្បី​ការពារ​ការឆ្លង និង​កើត​ជំងឺ​មួយចំនួន​ដោយ​មិនដឹង​ខ្លួន​។​
 
១. អនាម័យ ត្រូវ​ដើរ​មុខ​គេ ក្នុងការ​ថែរក្សា​សុខភាព​របស់​អ្នក ហើយ​អ្នកជំនាញ​បាន​និយាយថា អ្នក​គួរតែ​លាង​សម្អាត​ប្រដាប់ភេទ​របស់​អ្នក ឲ្យ​បាន​ស្អាត​ល្អ​បំផុត (​អាច​ប្រើ​ទឹក​ក្តៅ​ឧណ្ហ​) ពីព្រោះ អំឡុងពេល​រួមភេទ អាចមាន​បាក់តេរី និង​មេរោគ​មួយចំនួន ឆ្លង​មកពី​ដៃគូ​របស់​អ្នក​។​
 
២. ញ៉ាំ​ទឹក ឬ​ទឹក​ផ្លែឈើ​ស្រស់ ដើម្បី​បំពេញ​ជាតិ​ទឹក និង​បំប៉នកម្លាំង​ឡើងវិញ​។​
 
៣. ញ៉ាំ​អាហារ​សំបូរ​ប្រូ​ប្យូ​ទិ​ក (Probiotic) ដូចជា គីម​ឈី និង​ទឹកដោះគោ​ជូរ​ជាដើម​។​
 
៤. ចៀសវាង​ការ​ស្លៀកពាក់​តឹងៗ ក្រោយពេល​រួមភេទ ដើម្បី​ឲ្យ​មាន​ខ្យល់​ចេញចូល​បានល្អ នៅ​តំបន់​ប្រដាប់ភេទ​របស់​អ្នក​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com