ពីនេះ ពីនោះ
ទម្លាប់​អាក្រក់​ទាំង ៧ ដែល​កំពុង​បំផ្លាញ​ជីវិត​របស់​អ្នក​
20, Dec 2016 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
 
​ភាពជោគជ័យ គឺ​អាស្រ័យទៅលើ​ការគិត និង​ទង្វើ​របស់​យើង​ម្នាក់ៗ ហើយ​បើ​ចង់​ជោគជ័យ យើង​គួរតែ​ចាប់ផ្តើម​នូវ​ទម្លាប់​ល្អ ហើយ​បោះចោល​បន្តិច​ម្តងៗ នូវ​គំនិត និង​ទង្វើ​អវិជ្ជមាន​មួយចំនួន​ជា​បណ្តើរៗ​។​

​ខាងក្រោម​នេះ គឺជា​កត្តា​មួយចំនួន ដែល​កំពុងតែ​បំផ្លាញ​ជីវិត​របស់​អ្នក ហើយ​ធ្វើ​ឲ្យ​អ្នក​ជួបតែ​ភាពបរាជ័យ ៖
 
-    ចេះតែ​រស់នៅ នឹង​អតីតកាល​
-    អន់​ចិត្តនឹង​ខ្លួនឯង​
-    ចង់តែ​ប្រៀបធៀប​ខ្លួនឯង ទៅនឹង​អ្នកដទៃ​ដែល​ល្អ​ជាង​ខ្លួន​
-    ព្យាយាម​ធ្វើ​ឲ្យ​បាន​ឥតខ្ចោះ​មួយរយៈ​ភាគរយ​
-    គិត​ច្រើន គេង​តិច​
-    ភ័យខ្លាច ហើយ​មិន​ហ៊ាន​ប្រថុយ​
-    ស្តាប់​ការ​ចំអក​ពេបជ្រាយ និង​ការ​ច្រណែនឈ្នានីស​របស់​អ្នកដទៃ​ច្រើនពេក​។​
 
​បើ​អ្នក​ព្យាយាម​កែលម្អ និង​បោះបង់​ទម្លាប់​ទាំងនេះ ឆាកជីវិត​របស់​អ្នក ទោះបី​មិន​ជោគជ័យ​ខ្លាំង ក៏​អ្នក​នៅតែ​សប្បាយចិត្ត​ដែរ​៕
 
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com