បទយកការណ៍ / បទសម្ភាសន៍
កញ្ញា រ៉ាវី សុភា​រ័ត្ន ចែករំលែក​ទស្សនៈ​ក្នុងការ​រៀបចំ​អនាគត​ឲ្យ​ប្រសើរ​ដល់​យុវជន​
20, Dec 2016 , 10:46 am        
រូបភាព
រ៉ាវី សុភារ័ត្ន ពេលទទួលរង្វាន់ពីEU
រ៉ាវី សុភារ័ត្ន ពេលទទួលរង្វាន់ពីEU
​កញ្ញា រ៉ាវី សុភា​រ័ត្ន គឺជា​និស្សិត​ឆ្នាំ​ទី​២ នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ជំនាញ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សារគមនាគមន៍ និង​ជា​ជ័យលាភី​លេខ​១ លើ​ប្រធានបទ តើ​យុវជន​គួរ​ធ្វើ​អ្វីខ្លះ ដើម្បី​កែប្រែ​អនាគត​មាន​ភាពល្អប្រសើរ​? ដែល​រៀបចំ​ដោយ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​EU​។



​នៅក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន​ថ្មីៗ​និស្សិត​ឆ្នាំ​ទី​២​រូបនេះ យល់ថា​យុវជន​ភាគច្រើន មិនសូវ​ដឹងថា​តើ​នៅ​ថ្ងៃ​អនាគត​ពួកគេ​ចង់​ធ្វើ​អ្វី​នោះទេ ដូច្នេះ​ទើប សុភា​រ័ត្ន ចង់​ចែករំលែក​ទស្សនៈ​ដែល​នាង​យល់ឃើញ និង​ពិសោធន៍​ផ្ទាល់ខ្លួន ក្នុងការ​រៀបចំ​ជំ​ហ៊ាន​ដែល​ឈានទៅរក​អនាគត​មួយ​ដែល​ល្អប្រសើរ​។ កញ្ញា បានបញ្ជាក់​ដូច្នេះ​ថា​៖«​បើសិនជា​យើង​ពូកែ​អ្វីមួយ​ច្បាស់លាស់ ហើយ​យើង​រៀន​មុខវិជ្ជា​ហ្នឹង ហើយ​យើង​ធ្វើការ​ហ្នឹង​ទៀត នោះ​យើង​នឹង​រីករាយ​ពេញ​មួយជីវិត​។ អ៊ីចឹង​យើង​ត្រូវ​តាម​ក្តី​ស្រមៃ​របស់​យើង ស្វែង​រកក្តី​ស្រមៃ​ពិតប្រាកដ​ឲ្យ​បាន​»​។

​ដើម្បី​ជ្រាប​លម្អិត សូម​អញ្ជើញ​ស្តាប់​បទសម្ភាសន៍​រវាង​កញ្ញា ខន ចំប៉ា និង​កញ្ញា រ៉ាវី សុភា​រ័ត្ន ដូចតទៅ​៖




​កញ្ញា រ៉ាវី សុភា​រ័ត្ន គឺជា​ជ័យលាភី​មួយរូប​ក្នុងចំណោម​៩​រូប ដែល​ទទួលបាន​រង្វាន់​ពី​EU  នៅ​ថ្ងៃទី​១៩ ខែធ្នូ តាមរយៈ​ការប្រកួត​និពន្ធ​អត្ថបទ លើ​ប្រធានបទ​៣​ផ្សេងគ្នា ទាក់ទង​នឹង​អាស៊ាន បញ្ហា​បរិស្ថាន និង​ការរៀបចំ​គម្រោងការ​អនាគត​របស់​យុវជន​៕


​ជ័យលាភីដែលឈ្នះក្នុងការនិពន្ធអត្ថបទទាំង៩រូប



Tag:
 រ៉ាវី សុភា​រ័ត្ន​
 ​ យុវជន​
© រក្សាសិទ្ធិដោយ thmeythmey.com