ពីនេះ ពីនោះ
ណូអែល ជា​ភាសា​បារាំង (Noël) , គ្រី​ស្មាស់ ជា​ភាសា​អង់គ្លេស (Christmas)
23, Dec 2016 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​ពលរដ្ឋ​ខ្មែរ​មួយចំនួន​ហៅ​បុណ្យ​បរទេស​នេះ​ថា គ្រី​ស្មាស់​, ពលរដ្ឋ​ខ្មែរ​ខ្លះទៀត​ហៅ​បុណ្យ​នេះ​ថា ណូអែល​។ តើ ណូអែល និង គ្រី​ស្មាស់ ខុសគ្នា​មែន​ឬទេ​? តាមពិត បុណ្យ​តែមួយ តែ​ពលរដ្ឋ​ខ្មែរ​ហៅ​ដោយ​ប្រើប្រាស់​ភាសា​ខុសគ្នា​។ អ្នកខ្លះ​ហៅ​តាម​ភាសា​បារាំង ណូអែល ហើយ​អ្នក​ខ្លះទៀត​ហៅ​តាម​ភាសា​អង់គ្លេស Christmas​។ បុណ្យ​នេះ ត្រូវគេ​ប្រា​ព្ធ​ធ្វើឡើង​នៅ​ថ្ងៃទី​២៥​ខែធ្នូ ជា​រៀងរាល់ឆ្នាំ​។ បុណ្យ​នេះ មិនមែនជា​បុណ្យ​របស់​ខ្មែរ​ទេ តែ​ខ្មែរ​មួយចំនួន​ក៏​ចូលរួម​អបអរសាទរ​ដែរ​៕




Tag:
 ​ពន្យល់​ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com