ពីនេះ ពីនោះ
តើ​ពាក្យ​«​ស្តង់ដា​»​មានន័យ​ដូចម្តេច​ពិតប្រាកដ​?
24, Dec 2016 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
ពាក្យ​នេះ គឺជា​កម្ចី​មកពី​ភាសា​បារាំង Standard ដែល មានន័យថា និយាម ឬ​បទដ្ឋាន​។ ឧទាហរណ៍​ថា ការសិក្សា​នេះ​គ្មាន ស្តង់ដា​។ វា​មានន័យថា ការសិក្សា​នេះ​មិន​ស្របទៅតាម​និយាម​ឬ​ក្បួនខ្នាត​ទូទៅ​នៃ​ប្រទេស​ជាច្រើន​។ អាច​ថា គុណភាព​អន់​ជាងគេ របៀប​បង្រៀន​មិន​ច្បាស់លាស់​។​ល​។ ការដឹកនាំ​គ្មាន ស្តង់ដា មានន័យថា ការដឹកនាំ​ដោយ​គ្មាន​គោរព​តាម​ក្បួនខ្នាត​អ្វី​ទាំងអស់ ឬ​អាច​និយាយ​បែប​ផ្សេង​ថា ដឹកនាំ​តាមរបៀប​រញ៉េរញ៉ៃ ឬ​តាមបែប​អារម្មណ៍​៕




© រក្សាសិទ្ធិដោយ thmeythmey.com