ពីនេះ ពីនោះ
យុវជន​សម័យថ្មី​សម្បូរ​ទ្រឹស្តី​ជាង​ឪពុកម្តាយ​… ​
24, Dec 2016 , 8:19 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ​៖ ចាស់​សម័យមុន មិនសូវមាន​ចំណេះដឹង ឬ​មាន​ទ្រឹស្តី​ច្រើន ចាក់គរ ហៀរ​កែង​នោះទេ​។ តែ​ពួកគាត់​ពូកែ​ធ្វើ​។ មិន​និយាយ​ច្រើន តែ​ធ្វើ​ច្រើន​។ យុវជន​សម័យ​បច្ចេកវិទ្យា​ព័ត៌មាន​ចេះដឹង ទ្រឹស្តី​ទាំងអស់ ប៉ុន្តែ អនុវត្ត​កិច្ចការ​តិចតួច​។ ពេលខ្លះ ពួកគេ​ផ្តល់យោបល់​ឲ្យ​ឪពុកម្តាយ​ច្រើនជាង​ឪពុកម្តាយ​ទូន្មាន​ពួកគេ​។ តែ​ជា​លទ្ធផល​វិញ ឪពុកម្តាយ​នៅតែ​ពូកែ​រកប្រាក់​ចំណូល​បាន​ច្រើនជាង​កូនចៅ​ទៅវិញ​។ និយាយ​បែប​ផ្សេង មានន័យថា យុវជន​ផ្តល់យោបល់​ជូន​ឪពុកម្តាយ តែ​នៅតែ​សុំ​លុយ​ឪពុកម្តាយ​ចាយ​ដដែល​៕




© រក្សាសិទ្ធិដោយ thmeythmey.com