ពីនេះ ពីនោះ
ម្តង​ធ្វើ​នេះ​! ម្តង​ធ្វើ​នោះ​! បញ្ជាក់ថា អ្នកជា​មនុស្ស​គ្មាន​គោលដៅ​ជីវិត​ច្បាស់​
24, Dec 2016 , 9:19 am        
រូបភាព
ដោយ: ថ្មីៗ
មនុស្ស​ដែល​មិនបាន​កំណត់​គោលដៅ​នៅក្នុង​ជីវិត​ឲ្យ​បានជា​ក់លាក់ គឺជា​មនុស្ស​ដែល​រស់នៅ​ដោយ​ស្រពិចស្រពិល មិនដឹងថា​ខ្លួនឯង​កំពុង​ធ្វើ​អ្វី​ឲ្យ​ពិត​ប្រា​ដ​ឡើយ​។ មនុស្ស​ដែល​កំពុង​រស់នៅក្នុង​ស្ថានភាព​បែបនេះ គឺ​ងាយ​នឹង​ជឿ​តាម​សម្តី​អូសទាញ​របស់​អ្នក​ដៃ​ណាស់ ពីព្រោះ​ពេល​ឃើញ​គេ​ធ្វើ​អ្វីមួយ​បានល្អ ឬ​ជោគជ័យ គឺ​ចង់​ធ្វើ​នេះ ចង់​ធ្វើ​នោះ​តាម​គេ​ភ្លាម​។


​មនុស្ស​ដែលមាន​គំនិត​ម្តង​ចង់​ធ្វើ​នេះ ម្តង​ចង់​ធ្វើ​នោះ ឬ​ចង់​ធ្វើ​អ្វីៗ​ទាំងអស់​ក្នុងពេល​តែមួយ ដោយ​មិនមាន​គោលដៅ​ណាមួយ​ច្បាស់លាស់​ទេនោះ នោះ​គឺ​មិនអាច​សម្រេចបាន​នូវ​សមិទ្ធផល​ធំដុំ ឬ​ជោគជ័យ​នៅក្នុង​ជីវិត​ឡើយ​។ មនុស្ស​ប្រភេទ​នេះ គឺ​កិច្ចការ​មួយ​មិនទាន់​នឹង​ជោគជ័យ​ផង ក៏​បោះបង់​វា​ចោល ហើយ​ងាក​ទៅធ្វើ​អ្វី​ផ្សេង​ដែល​ពួកគេ​នឹកឃើញ​ថា​ចង់​ធ្វើ ឬ​ឃើញ​គេ​ធ្វើ​ជោគជ័យ ក៏​ធ្វើតាម​ភ្លាម​ដោយ​មិនបាន​ពិចារណា​ឲ្យ​ស៊ីជម្រៅ​ឡើយ​។​

​ផ្ទុយ​មកវិញ មនុស្ស​ដែល​បានកំណត់​គៅ​ដៅ​ក្នុង​ជីវិត​មួយ ឬ​ពីរ​បានច្បាស់លាស់ ហើយ​ពួកគេ​បានរៀបចំ​ផែនការ​សកម្មភាព​ប្រចាំថ្ងៃ ចេះ​ចាត់​អាទិភាព​ការងារ មាន​គោលជំហរ​លើ​ខ្លួនឯង​ច្បាស់ នោះ គឺជា​មនុស្ស​ដែល​ឆាប់​ជោគជ័យ​នៅក្នុង​ជីវិត​យ៉ាងពិត​ប្រាកដ​៕

© រក្សាសិទ្ធិដោយ thmeythmey.com