ពីនេះ ពីនោះ
ទឹកចិត្តបងចំពោះប្អូន…
× ភ្នំពេញ៖ កូនបងខ្លះគ្មានគុណសម្បត្តិចំពោះប្អូនមែន។ តែកូនបងខ្លះ សុខចិត្តចំណាយពេលវេលាយុវភាពរបស់ខ្លួន វេលាសិក្សារបស់ខ្លួន ថាមពលរបស់ខ្លួន ដើម្បីតែគ្រួសារ និងជាពិសេស ចំពោះប្អូនៗ។ កូនបងមួយចំនួន កាលពីជំនាន់មុន មិនសូវបានរៀនសូត្រខ្ពង់ខ្ពស់ទេ ដោយសារតែជីវភាពគ្រួសារយ៉ាប់យឺនពេក ពួកគេសុខចិត្តឈប់រៀនឆ្លៀតរកលុយកាក់ជួយឪពុកម្តាយដើម្បីចិញ្ចឹមគ្រួសារ និងប្អូនឲ្យបានរៀនសូត្រជ្រៅជ្រះ។ នារីខ្លះដែលជាកូនបង សុខចិត្តលះបង់រូបកាយដើម្បីចិញ្ចឹមប្អូនៗ និងគ្រួសារ។ ប៉ុន្តែនៅពេលប្អូនៗធំឡើងមានអនាគតល្អជាងបង ពួកគេចាប់ផ្តើម មើលងាយកូនបងទៅវិញ។ តើនេះហើយឬជាការដឹងគុណចំពោះបងនោះ?
© រក្សាសិទ្ធិដោយ thmeythmey.com