ជាតិ
សមត្ថកិច្ច​ចុះបង្ក្រាប​ទីតាំង​ផលិត​គ្រឿងញៀន​របស់​ជនបរទេស នៅ​ខេត្ត​ព្រះសីហនុ​
26, Dec 2016 , 11:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ស្នងការរង​ខេត្ត​ព្រះសីហនុ បាន​ចុះបង្ក្រាប់​ទីតាំង​ផលិត​គ្រឿងញៀន​មួយកន្លែង ដោយ​ឃាត់ខ្លួន​ជនបរទេស​៥​នាក់ ដែល​បាន​នឹង​កំពុង​ផលិត​និង​ចែកចាយ​គ្រឿងញៀន នៅ​តំបន់​ទេសចរណ៍​នេះ​។​



​ស្នងការរង​ទទួល​ផែន​ប្រឆាំង​បទល្មើស​លោក ស៊ុន សុផាត បាន​ឲ្យ​ដឹងថា នគរបាល​ប្រឆាំង​គ្រឿងញៀន រួមជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ បាន​បើក​ការស៊ើបអង្កេត រកឃើញ​ទីតាំង​ជនបរទេស​លួចលាក់​ផលិត​ថ្នាំញៀន និង​ទីតាំង​លក់​ចែកចាយ​ថ្នាំញៀន នៅ​ភូមិ​២ សង្កាត់​២ ក្រុងព្រះសីហនុ ដោយ​ឃាត់ខ្លួន​មុខសញ្ញា​ពាក់ព័ន្ធ ចំនួន​៥​នាក់ រឹបអូស​បាន​វត្ថុតាង​ផលិត​និង​ថ្នាំញៀន​ជាច្រើន​ទៀត ។​

​វត្ថុតាង​ដែល​សមត្ថកិច្ច​រឹបអូស​បានរួម​មាន ៖ ឧបករណ៍​សម្រាប់​ផលិត​គ្រឿងញៀន​១​កំ​ផ្លេ​, ម្សៅ​ក្រាម​ពណ៌​ស សម្រាប់​ផ្សំ​ធ្វើ​ថ្នាំញៀន ចំនួន ៤២២​គ្រាប់ ទម្ងន់ ១៩៥​ក្រាម​, ថ្នាំ​គ្រាប់​ពណ៌​បៃតង ចំនួន ៥៤​គ្រាប់ ទម្ងន់ ២៨​ក្រាម​, ថ្នាំ​គ្រាប់​ពណ៌​ផ្កាឈូក ចំនួន​២៩៥​ក្រាម​, ម្សៅ​ពណ៌​បៃតង​ចំនួន​១​ប្រអប់ ទម្ងន់ ៩៩​ក្រាម​, ម្សៅ​ពណ៌​ផ្កាឈូក​ចំនួន​១​ប្រអប់ ទម្ងន់ ៥២​ក្រាម​, ម្សៅ​ពណ៌​ផ្កាឈូក (​រាង​ដូច​ពណ៌​កំបោរ​) ១​ប្រអប់ ទម្ងន់​៣៧៦ ក្រាម , ម្សៅ​ម៉ាក Microcystalline Cellulose ទម្ងន់​១៧៧​ក្រាម​, ម្សៅ​ម៉ាក Magnessieu Magneseum មួយចំនួនទៀត ។​



​សមត្ថកិច្ច​ចាប់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់ ដែលជា​ម្ចាស់​ទីតាំង​ផលិត​គ្រឿងញៀន​នេះ ដោយ​ទី​១-​ឈ្មោះ Melnyk Volodymyr ភេទ​ប្រុស អាយុ​២៧​ឆ្នាំ​សញ្ជាតិ អ៊ុយ​ក្រែ​ន ។ ២-​ឈ្មោះ Lenya Vlkoval ភេទ​ស្រី អាយុ​២៦​ឆ្នាំ សញ្ជាតិ​ឆេ​ក ។ ៣-​ឈ្មោះ Sirkia Hannah ភេទ​ស្រី អាយុ​២៨​ឆ្នាំ សញ្ជាតិ​ហ្វាំ​ង​ឡង់ (​ទាំង​៣​នាក់​នេះ​មិនមាន​លិខិតឆ្លងដែន​ជាប់​នឹង​ខ្លួន ) ។

​ចំណែក​អ្នក​ចែកចាយ​ពីរ​នាក់​ទៀត មានឈ្មោះ Grafma Mikhail ភេទ​ប្រុស អាយុ​៥២​ឆ្នាំ សញ្ជាតិ​អាមេរិកកាំង  និង​ឈ្មោះ Mukhametianova Elmira ភេទ​ស្រី អាយុ​២៧​ឆ្នាំ សញ្ជាតិ​រុស្សី (​ទាំងពីរ​នាក់​នេះ​មាន​លិខិតឆ្លងដែន​)​។ សមត្ថកិច្ច​រឹបអូស​ភស្តុតាង​រួមមាន​៖ ជញ្ជីង​សម្រាប់​ថ្លឹង​គ្រឿង ញៀន​៣​គ្រឿង ថ្នាំ​ឈ្មោះ Trauma ប្រភេទ​គ្រាប់​ពណ៌​ស ២៦ បំពង់​, ម្សៅ​ពណ៌​ស​សង្ស័យ​សា​ធាតុ​ញៀន ៣​កញ្ចប់​ធំ និង ៣​កញ្ចប់​តូច , សឺ​រាំង​ចាក់​ចំនួន​៤ ជាដើម​។​

​បើតាម​លោក ស៊ុន សុផាត ជនសង្ស័យ Grafman Mikhail ជនជាតិ​អាមេរិកាំង គឺជា​ម្ចាស់​ទីតាំង​ទាំងពីរ​កន្លែង និង មេខ្លោង​ផលិត​ថ្នាំញៀន​ដ៏​ធំ​ផងដែរ ៕






Tag:
 សមត្ថកិច្ច​
  ​គ្រឿងញៀន​
© រក្សាសិទ្ធិដោយ thmeythmey.com