ជាតិ
សាលា​រាជធានី​ត្រៀម​ចំណាយ​ថវិកា​១០​លាន​ដុល្លារ​ដើម្បី​ជួសជុល​ផ្លូវ​ខូច​
27, Dec 2016 , 11:23 am        
រូបភាព
រូបពីហ្វេសប៊ុកមន្ទីរសាធារណការរាជធានីភ្នំពេញ
រូបពីហ្វេសប៊ុកមន្ទីរសាធារណការរាជធានីភ្នំពេញ
ដោយ: ថ្មីៗ
 
​ភ្នំពេញ​៖ សាលា​រាជធានី​ភ្នំពេញ គ្រោង​ចំណាយ​ថវិកា​១០​លាន​ដុល្លារ​អាមេរិក សម្រាប់​ជួសជុល​ផ្លូវ​ចំនួន​៥៧​ខ្សែ ដែលមាន​ប្រវែង​ជាង​៦៤​គីឡូម៉ែត្រ កំពុង​រង​ការខូចខាត​ខ្លាំង នៅក្នុង​រាជធានី​ភ្នំពេញ ។ នេះ​បើតាម​ទីភ្នាក់ងារសារព័ត៌មាន​ជាតិ​កម្ពុជា (AKP)​។​


 
​អភិបាលរង​រាជធានី​ភ្នំពេញ​លោក ឃួ​ង ស្រេង បាន​បញ្ជាក់ថា ផ្លូវ​ទាំង​៥៧​ខ្សែ ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​គ្រោង​ស្ថាបនា​នៅក្នុង​ខណ្ឌ​ចំនួន ៩ ដើម្បី​រៀបចំ​ប្រព័ន្ធ​ផ្លូវ​នៅក្នុង​ទីក្រុង​ទាំងមូល ឲ្យ​ភាពល្អប្រសើរ​ឡើងវិញ​។ លោក ឃួ​ង ស្រេង ឲ្យ​ដឹងថា គម្រោង​ស្ថាបនា​ផ្លូវ​ខូច​នេះ មាន​រយៈពេល​៣​ខែ ដែល​នឹង​បញ្ចប់​ការស្ថាបនា នៅមុន​ថ្ងៃ​ចូលឆ្នាំ​ខ្មែរ​ខាងមុខ​៕
 

Tag:
 ឃួ​ង ស្រេង​
 ​ផ្លូវ​ខូច
© រក្សាសិទ្ធិដោយ thmeythmey.com