អន្តរជាតិ
២០១៦៖ ប្រទេស​បំពុល​ពិភពលោក​ចិន​និង​អាមេរិក​ព្រម​ផ្តល់​សច្ចាប័ន​កិច្ចព្រមព្រៀង​អាកាសធាតុ​
02, Jan 2017 , 8:39 am        
រូបភាព
ដោយ: ថ្មីៗ

ការព្រម​ផ្តល់​សច្ចាប័ន​លើ​កិច្ចព្រមព្រៀង​ស្តីពី​អាកាសធាតុ​របស់​មហាអំណាច​ដែល​បំពុលបរិស្ថាន​ខ្លាំង​ជា​គេ​មាន​អាមេរិក​និង​ចិន​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​មួយ​ចាប់​
​កិច្ចព្រមព្រៀង​នេះ​ត្រូវបាន​គេ​បង្កើតឡើង​នៅ​ចុងឆ្នាំ ២០១៥ នៅក្នុង​កិច្ចប្រជុំ​អាកាសធាតុ​នាទី​ក្រុងប៉ារីស​ប្រទេស​បារាំង​។​


​នៅ​ដើមខែ​កញ្ញា​កន្លងទៅ មហាអំណាច​អាមេរិក​និង​ចិន​បានសម្រេច​ផ្តល់​សច្ចាប័ន​លើ​កិច្ចព្រមព្រៀង​ស្តីពី​អាកាសធាតុ​ដើម្បី​ឈានទៅ​ដោះស្រាយ​បញ្ហា​សកល​នេះ​។ ការសម្រេច​ផ្តល់​សច្ចាប័ន​លើ​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុងប៉ារីស​ដែល​បង្កើតឡើង​កាលពី​ចុងឆ្នាំ ២០១៥ ជា​រឿង​មួយ​គួរ​ឲ្យ​កត់សម្គាល់​បំផុត​។ នេះ​ក៏​ដោយសារ​មហាអំណាច​ទាំងពីរ​នេះ​សុទ្ធតែជា​អ្នក​បំពុល​ពិភពលោក​ខ្លាំងជាងគេ​ដែរ​។​

​មេដឹកនាំ​អាមេរិក លោក​បា​រ៉ា​ក់ អូ​បា​ម៉ា និង​មេដឹកនាំ​ចិន​លោក ស៊ី ជិន​ពីង បានប្រគល់​ឯកសារ​ផ្លូវច្បាប់​ពាក់ព័ន្ធ​ការផ្តល់​សច្ចាប័ន​ជូន ប្រមុខ​អង្គការសហប្រជាជាតិ​លោក បាន គី​មូ​ន នៅ​ថ្ងៃ ៣ ខែកញ្ញា ក្នុងពេលដែល​ចិន​កំពុង​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​ក្រុម​ប្រទេស ២០​។

​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​រូបនេះ បាន​សរសើរ​ការដឹក​នាំ​ដ៏​ប៉ិនប្រសព្វ​និង​ល្អប្រសើរ​របស់លោក ស៊ី ជិន​ពីង ក៏ដូចជា​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ដែល​បាន​ប្រឹងប្រែង​ដើម្បី​សម្រេចបាន​ការចូលរួម​ដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​ពិភពលោក​រួមគ្នា​។ ។​
​លោក បាន គី​មូ​ន បាន​អះអាងថា វា​ជា​ជំហាន​ប្រវត្តិសាស្ត្រ ហើយ​លោក​បាន​អំពាវនាវ​ឲ្យ​បណ្តា​ប្រទេស​ដទៃទៀត​ដែល​មិនទាន់​បានផ្តល់​សច្ចាប័ន​ឬ​ចូលរួម​ក្នុង​កិច្ចព្រមព្រៀង​ឲ្យ​យក​គំរូ​តាម​ចិន និង​អាមេរិក​ផង​។​
 
​ទាក់ទិន​កិច្ចព្រមព្រៀង​ប៉ារីស​ស្តីពី​អាកាសធាតុ​ដែល​ត្រូវបាន​ចុះហត្ថលេខា​ដោយ​ប្រទេស​ជា​សមាជិក​តាំងពី​ខែធ្នូ​ឆ្នាំមុន​មក​នោះ​មិន​ចូល​ជា​ធរមាន​ភ្លាមៗ​ឡើយ​។ ដើម្បី​ចូល​ជា​ធរមាន វា​ត្រូវការ​ប្រទេស​ជា​សមាជិក​យ៉ាងហោចណាស់ ៥៥ ដែល​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ស្មើនឹង ៥៥​ភាគរយ​ព្រម​ផ្តល់​ច្ចា​ប័ន​។ ដូច្នេះហើយ កិច្ចព្រមព្រៀង​ទើប​ចូល​ជា​ធរមាន​កាលពី​ដើមខែ​វិច្ឆិកា​កន្លងទៅនេះ​ប៉ុណ្ណោះ​៕


© រក្សាសិទ្ធិដោយ thmeythmey.com