អន្តរជាតិ
មី​យ៉ាន់​ម៉ា​ចាប់ខ្លួន​មន្ត្រី​មួយចំនួន​ជុំវិញ​ការរំលោភបំពាន​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា
04, Jan 2017 , 7:39 am        
រូបភាព
ដោយ: VOA
​ប្រទេស​មី​យ៉ាន់​ម៉ា​បាន​ចាប់ខ្លួន​មន្ត្រីប៉ូលិស​មួយចំនួន​កាលពី​ថ្ងៃ​ចន្ទ ដែល​ត្រូវបាន​គេ​ថត​វីដេអូ​បង្ហាញ​ពី​សកម្មភាព​វាយ​ជន​ស៊ីវិល​រ៉ូ​ហ៊ីង​យ៉ា​។ នេះ​គឺជា​ការទទួលស្គាល់​ដ៏​កម្រ​មួយ​ពី​រដ្ឋាភិបាល​ចំពោះ​ការរំលោភបំពាន​ទៅលើ​ជនជាតិភាគតិច​កាន់សាសនា​ឥស្លាម​មួយ​នេះ​។​



​ថ្វីដ្បិតតែ​វីដេអូ​មួយចំនួន​បាន​ចងក្រង​ជា​ឯកសារ​បញ្ជាក់​អំពី​ការ​រ​លោភ​បំពាន​របស់​ប៉ូលិស​នៅក្នុង​រដ្ឋ Rakhine ដែល​បាន​បិទបាំង​ដល់​អ្នកកាសែត​និង​បុគ្គលិក​ខាង​ស្ថាប័ន​ផ្តល់ជំនួយ​អស់​រយៈពេល​ជាច្រើន​ខែ​មកហើយ​ក៏ដោយ នេះ​គឺជា​លើកទីមួយ​ហើយ ដែល​រដ្ឋាភិបាល​បាន​បញ្ជាក់ថា អ្វីដែល​មាននៅ​ក្នុង​ដេ​អូ​នេះ​គឺជា​រឿង​ពិតប្រាកដ ហើយ​បាន​សន្យាថា​នឹង​ចាត់វិធានការ​នានា​។

​មន្ត្រីប៉ូលិស​ទាំងនោះ​ត្រូវបាន​គេ​រាយការណ៍​ថា បាន​សាកសួរ​ប្រជាពលរដ្ឋនៅក្នុង​ភូមិ Kotankauk កាលពី​ខែវិច្ឆិកា ខណៈដែល​ស៊ើបអង្កេត​ទៅលើ​ករណី​ខ្មាន់កាំភ្លើង​ដែល​បាន​វាយប្រហារ​ទៅលើ​ប៉ុស្តិ៍​ព្រំដែន​មួយ​កាលពី​ខែតុលា​។ ហេតុការណ៍​នោះបាន​បណ្តាល​ឲ្យ​ប៉ូលិស​៩​នាក់​ស្លាប់បាត់​បង់ជីវិត​។​

​វីដេអូ​នោះ​បង្ហាញ​ពី​មន្ត្រីប៉ូលិស​មួយចំនួន​វាយ​និង​ទាត់​អ្នកភូមិ​២​នាក់ ក្នុងនោះ​រួមមាន​ទាំង​ក្មេងប្រុស​ម្នាក់​ដែល​ត្រូវបាន​វាយ​ចំក្បាល​ថែម​ទៀតផង​។​

​សេចក្តីថ្លែងការណ៍​មួយ​របស់​ការិយាល័យ​មេដឹកនាំ​មី​យ៉ាន់​ម៉ា លោកស្រី អង់​សាន ស៊ូ​ជី បានសរសេរថា​៖ «​អ្នក​ដែល​ត្រូវ​បានកំណត់​អត្តសញ្ញាណ​ត្រូវបាន​ឃុំខ្លួន​ហើយ​។ ការស៊ើបអង្កេត​បន្តទៀត​នឹងត្រូវ​ធ្វើឡើង​ដើម្បី​រក​ឲ្យ​ឃើញ​មន្ត្រីប៉ូលិស​ផ្សេងទៀត​ដែល​បាន​វាយ​អ្នកភូមិ​នៅក្នុង​ប្រតិបត្តិការ​នោះ​»៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​


© រក្សាសិទ្ធិដោយ thmeythmey.com