អន្តរជាតិ
លោក​ត្រាំ​ព្រមាន​កូរ៉េខាងជើង​អំពី​ការសាកល្បង ICBM
05, Jan 2017 , 9:59 am        
រូបភាព
ដោយ: VOA
​ប្រធានាធិបតី​ជាប់ឆ្នោត​សហរដ្ឋអាមេរិក លោក​ដូ​ណា​ល់ ត្រាំ បាន​ឆ្លើយ​បដិសេធ​ទៅនឹង​សារ​បង្កប់ន័យ​របស់ Kim Jong Un ថា យោធា​របស់​ជននេះ អាចធ្វើ​ការសាកល្បង​កាំជ្រួច​មី​ស៊ី​ល Ballistic អន្តរទ្វីប (ICBM)​នៅពេល​ឆាប់ៗ​នេះដែ​លអាច​មានលទ្ធភាព​បាញ់​ដល់​ដីគោក​សហរដ្ឋអាមេរិក​ដែល​មេដឹកនាំ​កូរ៉េខាងជើង​រូបនេះ​បានធ្វើ​សុន្ទរកថា​ក្នុងអំឡុង​នៃ​បុណ្យចូលឆ្នាំ​សាកល​។​



​កាលពី​ថ្ងៃ​ចន្ទ លោក​ត្រាំ​បាន​បញ្ជូន​សារ​តាម​ប្រព័ន្ធ Twitter ដោយ​និយាយថា «​ការណ៍​នេះ​នឹងមិន​កើតមានឡើង​ទ‍េ​»​។​

​លោក​ប្រធានាធិបតី​ជាប់ឆ្នោត​សហរដ្ឋអាមេរិក ដូ​ណា​ល់ ត្រាំ និយាយថា «​កូរ៉េខាងជើង ទើបតែ​ថ្លែងថា ខ្លួន​បាន​ស្ថិតនៅក្នុង​ដំណាក់​ការ​ចុងក្រោយ​នៃ​ការអភិវឌ្ឍន៍​អាវុធ​នុយ​ក្លែ​អ៊ែ​ដែលមាន​លទ្ធភាព​បាញ់​ដល់​ផ្នែក​នានា​របស់​សហរដ្ឋ​អា​មេ រិ​ក​។ ការណ៍​នេះ​នឹងមិន​កើតមានឡើង​ទ‍េ​»​។​

​ប្រធានាធិបតី​ជាប់ឆ្នោត​ក៏បាន​និយាយ​ឡើងវិញ​តាម​ប្រព័ន្ធ Twitter ដោយ​លោក​បាន​រិះគន់​កាលពី​អតីតកាល​ប្រឆាំងនឹង​ប្រទេស​ចិន​ចំពោះ​ការខកខាន​មិនបាន​ប​ញ្ឈ​ប់​សម្ព័ន្ធមិត្ត​ដែល​ពឹងផ្អែក​ខាង​សេដ្ឋកិច្ច​លើ​ប្រទេស​ចិន​កុំ​ឲ្យ​អភិវឌ្ឍ​អាវុធ​នុយ​ក្លែ​អ៊ែ​និង​កម្មវិធី​កាំជ្រួច​មី​ស៊ី​ល Ballistic ។​

​ប្រទេស​កូរ៉េខាងត្បូង បាន​សរសើរ​សារ​តាម​ប្រព័ន្ធ Twitter របស់លោក​ត្រាំ​ចំពោះ​ការបង្ហាញ​ពី​ការយល់​យ៉ាងច្បាស់​អំពី​ភាព​ធ្ងន់ធ្ងរ​ជាបន្ទាន់​ពី​ការ​គំរាម​គំរាមកំហែង​នុយ​ក្លែ​អ៊ែ​របស់​កូរ៉េខាងជើង​នេះ​។​

​លោក Cho June–hyuck អ្នកនាំពាក្យ​ក្រសួងការបរទេស​កូរ៉េខាងត្បូង បាន​និយាយថា «​ការណ៍​នេះ​ជាការ​ព្រមាន​យ៉ាងច្បាស់​ក្រឡែត​ប្រឆាំងនឹង​អត្ថាធិប្បាយ​ការអភិវឌ្ឍន៍​អាវុធ​នុយ​ក្លែ​អ៊ែ​និង​កម្មវិធី​កាំជ្រួច​មី​ស៊ី​ល Ballistic​របស់ Kim Jong Un នៅក្នុង​សុន្ទរកថា​បុណ្យចូលឆ្នាំ​សាកល​អំពី​ការបង្ករ​ហេតុ​ន‍េះ​»៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​



© រក្សាសិទ្ធិដោយ thmeythmey.com