អន្តរជាតិ
គូស្នេហ៍​មួយគូ​តបស្នង​ដល់​បុរស​គ្មាន​ផ្ទះសំបែង​ម្នាក់​ដែល​បាន​ឲ្យ​ពួកគេ​ខ្ចី​អាវ​ដណ្តប់​
18, Jan 2017 , 8:19 am        
រូបភាព
ដោយ: ថ្មីៗ
Charlotte Ellis និង​មិត្ត​ប្រុស​របស់​នាង Taylor Waldon បានខ​កជើង​រថភ្លើង​នា​រាត្រី​ដ៏​ត្រជាក់​មួយ​នៅ​ស្ថានីយ Covent Garden ក្នុង​ទីក្រុង​ឡុង​ដ៍ ប្រទេស​អង់គ្លេស​។ ស្ថិតក្នុង​ស្ថានភាព​ស្រវឹង និង​រងា​ផង​នោះ អ្នក​ទាំងពីរ​ត្រូវបាន​បុរស​គ្មាន​ផ្ទះសំបែង​ឲ្យ​ខ្ចី​អាវ​រងា និង​អាវធំ ដើម្បី​ដណ្តប់​។ ជាការ​តបស្នង Ellis និង Walden រួមទាំង​មិត្ត​មួយចំនួន​បានសម្រេច​រក​ការងារ​ដ៏​សមរម្យ​ជូន​បុរស​នោះ​ធ្វើ​។



៥​ថ្ងៃ​បន្ទាប់ពី​បាន​ប្រព្រឹត្ត​អំពើ​ដ៏​សប្បុរសធម៌ បុរស​គ្មាន​ផ្ទះសម្បែង​ម្នាក់​ដែលមាន​ឈ្មោះថា «Joey» ទទួលបាន​នូវ​ការ​តបស្នង​យ៉ាង​កក់ក្តៅ​ពី Charlotte Ellis និង​មិត្ត​ប្រុស​នាង Taylor Waldon​។ Ellis ដែលជា​អ្នក​ប្រកប​របរ​សម្អាងការ បាន​រៀបរាប់​ប្រាប់ The Mirror ថា​៖ «Joey ជា​មនុស្ស​ល្អ ដូច្នេះ​យើង​ត្រូវតែ​ជួយ​គាត់​ចេញ​ឲ្យ​ផុតពី​ការរស់នៅ​តាម​ចិញ្ចើមផ្លូវ ដើម្បី​ទទួលបាន​ជីវិត​ថ្មី​មួយ​»​។​

​កាលពី​ថ្ងៃទី​៤ ខែមករា Ellis និង Walden បានខ​កជើង​រថភ្លើង​នៅ​ស្ថានីយ Covent Garden ដោយសារតែ​ពេលនោះ ពួកគេ​ស្ថិតក្នុង​ស្ថានភាព​ស្រវឹង ហើយ​ច្រ​លំ​ជើង​រថភ្លើង​។ នៅពេលដែល​ពួកគេ​មានការ​រងា​យ៉ាងខ្លាំង​នោះ Joey បាន​ដើរ​សំដៅទៅ​កាន់​ពួកគេ ហើយ​ហុច​អាវធំ និង​រងា ឲ្យ​ខ្ចី​ដណ្តប់​ដើម្បី​ទទួលបាន​ភាពកក់ក្តៅ​។​

​ទង្វើ​នេះ បានធ្វើ​ឲ្យ Ellis មានការ​រំភើបចិត្ត​យ៉ាងខ្លាំង ទើប​នាង​សម្រេចចិត្ត​វិលត្រឡប់​ទៅរក Joey ដើម្បី​នាំ​គាត់​ទៅផ្ទះ​របស់ខ្លួន​ដែល​ស្ថិតក្នុង​ក្រុង Essex​។ Ellis និង​មិត្ត​ប្រុស រួមទាំង​មិត្តភក្តិ​ផ្សេងទៀត បាន​នាំ​លោក Joey ទៅ​បរិភោគ​អាហារ​ឥណ្ឌា នាំទៅ​កាត់សក់ ទិញ​ទូរ​សព្ទ និង​សម្លៀកបំពាក់​ថ្មី​ជូន​គាត់​។ Ellis បាន​អះអាងថា ការងារ​ដែល​ខ្លួន​ផ្តល់​ឲ្យ​លោក Joey ពិតជា​អាច​នាំ​គាត់​ទទួល​ជីវិត​ថ្មី​មួយ​ដ៏​ស្រស់បំព្រង ដោយ​មិនចាំបាច់​រស់នៅ​តាមផ្លូវ​ទៀត​នោះឡើយ​៕


© រក្សាសិទ្ធិដោយ thmeythmey.com