ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
កីឡាជាតិ
ជាតិ
រត់កាត់ឧបសគ្គចម្ងាយឆ្ងាយ១២៨គីឡូម៉ែត្រចេញដំណើរនៅម៉ោង១១យប់នេះ
20, Jan 2017 ,
6:37 pm
រូបភាព
×
ដោយ:
ការរត់ប្រណាំងចម្ងាយឆ្ងាយ១២៨គីឡូម៉ែត្រកាត់ឧបសគ្គនៅលើទឹកដីអង្គរខេត្តសៀមរាបដែលជាវិញ្ញាសាស្នូលរបស់ព្រឹត្តិការណ៍ Ultra Trail Angkor លើកទី២នឹងចេញដំណើរនៅម៉ោង១១យប់ថ្ងៃទី២០ ខែមករា នេះ។ ចំណែកវិញ្ញាសា៣ផ្សេងទៀតចេញដំណើរនៅព្រឹកថ្ងៃទី២១ ខែមករា។ព្រឹត្តិការណ៍នេះមានអត្តពលិកចូលរួមប្រមាណជា៥០០នាក់មកពី៣៧ប្រទេសទូទាំងពិភពលោក។
វិញ្ញាសារត់ចម្ងាយ១២៨គីឡូម៉ែត្រកាត់ព្រៃប្រឹក្សាលតាវល្លិ៍ និងប្រាង្គប្រាសាទបុរាណជាពិសេសឆ្លងភាពងងឹតនៅលើទឹកដីអង្គរនៃខេត្តសៀមរាប នឹងចេញដំណើរនាវេលាម៉ោង១១យប់ថ្ងៃទី២០ ខែមករា នេះនៅចំណុចចាប់ផ្តើមទីលានជល់ដំរី។ អត្តពលិកដែលចូលរួមវិញ្ញាសានេះមិនត្រឹមតែរត់កាត់ព្រៃប្រឹក្សា និងប្រាង្គប្រាសាទនៅតំបន់អង្គរប៉ុណ្ណោះទេ គឺត្រូវរត់កាត់វាលស្រែ និងភូមិរបស់ប្រជាពលរដ្ឋ។ លើសពីអ្នករត់ត្រូវមានភ្លើងពិលម្នាក់មួយដើម្បីបំភ្លឹផ្លូវថែមទៀតផង។ ប៉ុន្តែអត្តពលិកទាំងនោះអាចឈប់សម្រាក និងពិសារអាហារនៅតាមដងផ្លូវ។
បើយោងតាមគណៈកម្មការរៀបចំការប្រកួតព្រឹត្តិការណ៍ Ultra Trail Angkor វិញ្ញាសារត់ចម្ងាយ១២៨គីឡូម៉ែត្រដែលជាវិញ្ញាសាសំខាន់គេនោះ អត្តពលិកទាំងអស់នឹងមកដល់គោលដៅនៅចន្លោះពីម៉ោង១០ទៅម៉ោង១២ព្រឹកថ្ងៃទី២១ ខែមករា។ ទោះបីជាវិញ្ញាសាមានលក្ខណលំបាកជាងគេក៏ដោយ ប៉ុន្តែវិញ្ញាសានេះគឺទាក់ទាញមនុស្សឲ្យចូលរួមច្រើនជាងគេ។ ហើយក្នុងចំណោមអត្តពលិកទាំងអស់គឺមានកីឡាការិនីស្ទើរពាក់កណ្តាលចូលរួម។
ដោយឡែក សម្រាប់វិញ្ញាសារត់ចម្ងាយ១៦គីឡូម៉ែត្រ, ៣២គីឡូម៉ែត្រ និង៦៤គីឡូម៉ត្រ នឹងចេញដំណើរនៅព្រឹកថ្ងៃទី២១ ខែមករា។ ក្រៅពីវិញ្ញាសាទាំងនេះក៏មានការដើរកម្សាន្តដើម្បីមនុស្សធម៌ចម្ងាយ៨គីឡូម៉ែត្រផងដែរ។ គួរបញ្ជាក់ថា ព្រឹត្តិការណ៍ Ultra Trail Angkor លើកទី២ដែលជាព្រឹត្តិការណ៍មនុស្សធម៌ ទទួលបានអត្តពលិកចូលរួមប្រមាណជា៥០០នាក់មកពី៣៧ប្រទេស ខណៈឆ្នាំមុនមានត្រឹមតែជិត៣០០នាក់មកពី២៦ប្រទេសចូលរួម៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
Ultra Trail Angkor
សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
សណ្ដែកកួរ ឡើងដល់៤ម៉ឺនរៀល ក្នុងមួយគីឡូក្រាម
5 ថ្ងៃ
«ប្រសប់»និង«ប្រសព្វ» មានសូរសព្ទដូចគ្នា តែន័យខុសគ្នា!
7 ថ្ងៃ
បុរាណវិទូប្រឹងគាស់កកាយអាថ៌កំបាំងព្រែកជីកស្រមោច ដែលបានជីកមុនរាជ្យព្រះបាទជ័យវរ្ម័នទី៧
1 សប្តាហ៍
តើពេលណាដែលគេសរសេរ«បរិបូរ, បរិបូណ៌ និង បរិបូរណ៍»នៅក្នុងសំណេរភាសាខ្មែរ?
22 ម៉ោង
«រឭក»,«រំឮក»,«រំលឹក» និង«រម្លឹក» ពាក្យណាត្រឹមត្រូវ?
2 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម