កីឡាជាតិ
ជាតិ
ម្ចាស់​ជើងឯក​បឹងកេត​អង្គរ​បង្ហាញ​ភាពខ្លាំង​មុន​បើក​រដូវ​កាល​ថ្មី​២០១៧
21, Jan 2017 , 2:14 pm        
រូបភាព
ដោយ:
​ក្រុម​ម្ចាស់​ជើងឯក​ពានរង្វាន់​លី​ក​កំពូល​ឆ្នាំ​ចាស់​បឹងកេត​អង្គរ ដែល​ដឹកនាំ​ដោយ​គ្រូបង្វឹក​ថ្មី John Ynwa Mcglynn បានបង្ហាញ​ភាពខ្លាំង​មុន​ថ្ងៃ​បើក​រដូវ​កាល​ថ្មី​នៃ​ពានរង្វាន់​លី​ក​កំពូល​កម្ពុជា​ឆ្នាំ​២០១៧ ដោយបាន​លត់​ក្រុម​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ ៧-២ នា​ជំនួប​មិត្តភាព​កាលពី​ថ្ងៃទី​២០ មករា នៅ​ទីលាន International School of Phnom Penh​។

 


​នា​ជំនួប​មិត្តភាព​កាលពី​ថ្ងៃទី​២០ ខែមករា ក្រុម​បឹងកេត​អង្គរ​ដែល​ដឹកនាំ​ដោយ​គ្រូបង្វឹក​ថ្មី​សញ្ជាតិ​អូស្ត្រាលី John Ynwa Mcglynn បាន​លត់​ក្រុម​ដែល​លេង​ក្នុង​ក្របខ័ណ្ឌ​លី​ក​កំពូក​កម្ពុជា​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ ៧-២ នៅលើ​ទីលាន International School of Phnom Penh​។ ជ័យជម្នះ​នេះ​ជា​សញ្ញា​បង្ហាញ​ពី​គុណភាព​លេង​ដ៏​ខ្លាំងខ្លា​របស់​ក្រុម​ម្ចាស់​ជើងឯក​ឆ្នាំ​ចាស់ ដើម្បី​ត្រៀម​ប្រជែង​ក្នុង​រដូវ​កាល​ថ្មី​ឆ្នាំ​២០១៧ ដែល​ចាប់ផ្តើម​នា​ខែកុម្ភៈ ខាងមុខនេះ​។



​ជាមួយគ្នានេះ គ្រូបង្វឹក​ដើមកំណើត​អង់គ្លេស​វ័យ​៤៩​ឆ្នាំ John Ynwa Mcglynn បាន​សន្យា​ក្នុង​ថ្ងៃ​ចុះកិច្ចសន្យា​ជាមួយ​ក្លិប​បឹងកេត​ថា នឹង​ខិតខំ​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព​ដឹកនាំ​បឹងកេត​អង្គរ​ឆ្ពោះទៅកាន់​ភាពជោគជ័យ​ក្នុង​អាណត្តិ​មួយឆ្នាំ​របស់ខ្លួន​។ លោក​បានចាត់ទុក​ជំនួប​មិត្តភាព​នេះ​មិន​ត្រឹមតែ ដើម្បី​ត្រៀម​ប្រជែង​ដណ្តើម​ជើងឯក​លី​ក​កំពូល​រដូវ​កាល​ថ្មី​២០១៧​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​ដើម្បី​ពង្រឹង​ត្រៀម​វគ្គ​ជម្រុះ​ពានរង្វាន់ AFC Cup 2017 ផងដែរ​។

​ក្រុម​បឹងកេត​អង្គរ​ត្រូវ​ជួប​ប្រកួត​ជាមួយ​ក្រុម Lao Toyota ក្នុង​វគ្គ​ជម្រុះ​ពានរង្វាន់ AFC Cup 2017 ពីរ​ជើង ដោយ​ជើង​ទី​១​នា​ថ្ងៃទី​៣១ ខែមករា នៅលើ​ទឹកដី​របស់ខ្លួន និង​ជើង​ទី​២​នៅលើ​ទឹកដី​ឡាវ​នា​ខែកុម្ភៈ​ខាងមុខនេះ​៕  


Tag:
 បាល់ទាត់​
 ​ បឹងកេត​អង្គរ​
  ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ​
© រក្សាសិទ្ធិដោយ thmeythmey.com