ជាតិ
លោក ខៀវ កាញារីទ្ធ ណែនាំ​ពិ​ធិ​ករ​-​ពិធី​ការិនី ថែរក្សា​អាជីព​ខ្លួន​ឲ្យ​ថ្លៃថ្នូរ​
23, Jan 2017 , 9:17 am        
រូបភាព
ដោយ: ថ្មីៗ
​លោក ខៀវ កាញារីទ្ធ តាមរយៈ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​កាលពី​យប់​ថ្ងៃទី​២២ ខែមករា បាន​ណែនាំ​ដល់​ពិធីករ​-​ពិធី​ការិនី វិទ្យុ និង​ទូរទស្សន៍ ឲ្យ​រក្សា​ខ្ជាប់​នូវ​សីលធម៌​វិជ្ជាជីវៈ​របស់ខ្លួន​។



​លោក​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បានសរសេរថា  បណ្តុះបណ្តាល​ពិធីករ​ពិធី​ការិនី​វិទ្យុ ទូរទស្សន៍ មិនមែនជា​ការលេង​ទេ ហើយ​រឹតតែ​មិនមែន​ងាយ​ទៀត បណ្តុះបណ្តាល អ្នក​និយាយ​ព័ត៌មាន ព្រោះ​មិនមែន​គ្រាន់តែ​និយាយ​អោយលឺ​នោះទេ ត្រូវមាន​ទាំង​សីលធម៌ មាន​ទាំង​ចំនេះដឹង ។

​លោក​បាន​សង្កត់ធ្ងន់ថា​៖ «​សូម​ថែរក្សា​អាជីព​នេះ​អោយ​ថ្លៃថ្នូរ បើ​មិន​ដូចនេះ​ទេ អាជីព​នេះ​សូម​ធាក់​អ្នកចេញ​ហើយ !»៕

Tag:
 ខៀវ កាញារីទ្ធ​
  ពិធីករ​-​ពិធី​ការិនី
© រក្សាសិទ្ធិដោយ thmeythmey.com