ព័ត៍មានសុខភាព
សុខភាព៖ តើ​ខ្ញុំ​អាច​ឆ្លង​ជំងឺ​កាមរោគ ពី​ការ​ថើប​គ្នា​ដែរ​ទេ​?
23, Jan 2017 , 7:30 pm        
រូបភាព
ដោយ: ថ្មីៗ

 
​មែនហើយ​! អ្នក​អាច​នឹង​ឆ្លង​ជំងឺ​ប៉េ​សបាន ដោយ​គ្រាន់តែ​ថើប​មាត់​អ្នកជំងឺ​ម្នាក់​នោះ​។ ខណៈពេលដែល​អ្នកជំនាញ​ជាច្រើន​ជឿថា ការ​ប្រឈម​នឹង​ជំងឺអេដស៍​ពី​ការ​ថើប​គ្នា មាន​កម្រិត​ទាប​នោះ ប៉ុន្តែ អ្នក​ដែលមាន​ដំបៅ​ក្នុង​មាត់ នៅ​តេ​មានឱកាស ឆ្លង​ជំងឺ​ក្នុងពេល​ថើប​មាត់​គ្នា​ដែរ​។

 
​ទោះបីជា​យ៉ាងណាក៏ដោយ ជំងឺ​កាមរោគ​មិនអាច​មើល​នឹង​ភ្នែក​ដឹងថា​គាត់ ឬ​គេ​ម្នាក់​នោះ មាន​ជំងឺ​ឡើយ​។ ទោះបីជា​អ្នក​មិន​មើលឃើញ រោគសញ្ញា​នៃ​ជំងឺ​កាមរោគ​ក៏ដោយ ក៏​អ្នកជំងឺ​អាច​ចម្លងជំងឺ មក​អ្នក​បាន​គ្រប់ពេល​ដែរ បើសិនជា​មិន​ប្រុងប្រយ័ត្ន​។ 
 
​ជំងឺ​កាមរោគ អាច​ឆ្លង​តាមរយៈ​ការ​រួមភេទ​ជាច្រើន​ប្រភេទ ដោយ​រួមទាំង​រួមភេទ​តាម​មាត់​ផងដែរ​។ ការប៉ះពាល់​រវាង​មាត់ ទៅនឹង​ប្រដាប់ភេទ អាច​ចម្លងជំងឺ​កាមរោគ​ជាច្រើន រួមទាំង​ជំងឺអេដស៍​ផងដែរ ដោយ​ផ្តល់ និង​ទទួល​ការរួម​ភេទ​តាម​មាត់​។ ដូច្នេះហើយ អ្នក​ដែល​ទទួល​ការរួម​ភេទ​ពី​ដៃគូ គួរតែ​ប្រើ​ស្រោមអនាម័យ​។ គ្រប់​អ្នក​ដែល​ធ្លាប់​រួមភេទ​ទាំងអស់ គួរតែ​ធ្វើតេស្ត​រកមើល​ជំងឺ​កាមរោគ​៕
 
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com