ពីនេះ ពីនោះ
តើ​ក្រមុំ​«​ចូល​ម្លប់​»​ដើម្បី​អ្វី​?
11, Feb 2018 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ
​តាម​ការយល់​របស់​ខ្មែរ​យើង ការចូល​ម្លប់​ផ្តល់នូវ​អំណោយផល​ដូចតទៅ​នេះ​៖


១ បំពេញ​លក្ខណៈ​ជានា​រី​ខ្មែរ (​នារី​ពេញលក្ខណ៍​)
២ បន្ទំ​សម្បុរ​រូបរាងកាយ​ឱ្យ​ស្រស់​ផូរផង់​
៣ ទាក់ទាញ​ថ្ពក់​អារម្មណ៍​យុវជន​តាមរយៈ «​លក្ខណ៍ និង​សម្រស់​»
៤ ផ្តល់​កិត្តិយស​ដល់​គ្រួសារ ដែល​បានរៀបចំ​ទុកដាក់​កូនស្រី​ទាំង​នៅ​វ័យក្មេង​។​

​ដើម្បី​ចូល​ម្លប់​បាន គេ​ត្រូវមាន​លក្ខណសម្បត្តិ​ដូចតទៅ​៖

១ ជា​កូនស្រី​ច្បង​ក្នុង​គ្រួសារ​
២ ឈានចូល​វ័យ​ក្រមុំ (​ឃើញ​រដូវ​លើកដំបូង​)
៣ មានទ្រព្យ​សម្បត្តិ​ច្រើន​បង្គួរ អាច​ឈមមុខ​ទល់នឹង​ការលំបាក​ផ្សេងៗ​បាន​
៤ ជា​គ្រួសារ​ដែលមាន​កម្លាំង​ពលកម្ម​គ្រប់គ្រាន់​

​ប្រភព​៖ ដកស្រង់​ចេញពី​សៀវភៅ​ក្រមុំ​ចូល​ម្លប់​របស់លោក មៀ​ច ប៉ុណ្ណ អតីត​ទីប្រឹក្សា​អម​ក្រុម​ជំនុំ ទំនៀមទម្លាប់​ខ្មែរ​នៃ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ និង​ត្រូវបាន​បោះពុម្ព​ដោយ​គ្រឹះស្ថានបោះពុម្ពផ្សាយ​អង្គរ​៕


Tag:
 ចូល​ម្លប់​
  មៀ​ច ប៉ុណ្ណ​
© រក្សាសិទ្ធិដោយ thmeythmey.com