កីឡាជាតិ
ជាតិ
ឡៅ ចន្ទ្រា និង ផល សោ​ភ័​ណ្ឌ ផ្តួល​ថៃ​ឲ្យ​សន្លប់​ដូចគ្នា​តែ​រយៈពេល​ខុសគ្នា​
23, Jan 2017 , 3:56 pm        
រូបភាព
ដោយ:
​អ្នកលេង​គុន​ខ្មែរ​ជើង​ខ្លាំង​ជួរមុខ​របស់​កម្ពុជា ឡៅ ចន្ទ្រា និង ផល សោ​ភ័​ណ្ឌ បាន​ផ្តួល​កីឡាករ​ថៃ​ឲ្យ​សន្លប់​ដោយ​ប្រើ​ស្នៀត​ពិសេស​ដូចគ្នា​ក្នុងជំនួប​មិត្តភាព​អន្តរជាតិ​នៅលើ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ​កាលពី​យប់​ថ្ងៃទី​២២ ខែមករា​។ ប៉ុន្តែ​កីឡាករ ចន្ទ្រា ប្រើ​រយៈពេល​តិចជាង សោ​ភ័​ណ្ឌ ក្នុងជំនួប​មួយ​នេះ​។



​អ្នកលេង​គុន​ខ្មែរ​ជួរមុខ​កម្ពុជា​មកពី​ក្លិប​កងពលតូច​ឆ័​ត្រ​យោង​៩១១ ឡៅ ចន្ទ្រា បាន​ចំណាយពេល​ត្រឹមតែ​ពីរ​ទឹក​ប៉ុណ្ណោះ​ដើម្បី​ផ្តួល​អ្នកលេង​គុន​ថៃ Fashootsai Cnneangmaipanuyutm ឲ្យ​សន្លប់​។ ការ​ផ្តួល​កីឡាករ​ថៃ​នេះ កើតឡើង​នៅពេលដែល​អ្នកលេង​គុន​ខ្មែរ​(​ចន្ទ្រា​) ឱប​ក្រៀក​កីឡាករ​ថៃ​ខ្ទប់​ទៅនឹង​សង្វៀន​រួច​ប្រើ​កែវ​ឆ្វេង​ចំ​ផ្ទៃមុខ មុននឹង​ថែម​មួយ​ជង្គង់​ស្តាំ​ទៅលើ​កីឡាករ​ថៃ​។

​ចំណែក​កីឡាករ​ជើង​ខ្លាំង​មកពី​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ ផល សោ​ភ័​ណ្ឌ បាន​ចំណាយ​រយៈពេល​៤​ទឹ​ក្នុងការ​ផ្តួល​កីឡាករ​ថៃ Petchborey Sakmuengkraeng ឲ្យ​សន្លប់​។ ការ​ផ្តួល​នេះ​បន្ទាប់ពី​អ្នកលេង​គុន​ខ្មែរ​រូបនេះ​បាន​ទាត់​កីឡាករ​ថៃ​ខូច​ជើង​ក្រោក​លេង​រួច​។  ប៉ុន្តែ​មុននឹង​ឈានដល់​ចំណុច​នេះ​កីឡាករ ផល សោ​ភ័​ណ្ឌ បាន​វាយ​កីឡាករ​ថៃ​ឲ្យ​អាជ្ញាកណ្តាល​រាប់​ពី​ដង និង​បាន​បន្សល់​ស្នាម​បែក​នៅលើ​ជញ្ជាំង​ឲ្យ​កីឡាករ​ថៃ​ទៀតផង​។ 

​គួរ​បញ្ជាក់ថា ការ​ផ្តួល​អ្នកលេង​ឆ្លងដែន​ថៃ​របស់​អ្នកលេង​គុន​ខ្មែរ​ជួរមុខ ឡៅ ចន្ទ្រា និង ផល សោ​ភ័​ណ្ឌ នេះ ធ្វើឡើង​ក្នុងជំនួប​មិត្តភាព​អន្តរជាតិ​កាលពី​យប់​ថ្ងៃទី​២២ ខែមករា នៅលើ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ​៕  



Tag:
 ​ប្រដាល់​
  ឡៅ ចន្ទ្រា​
  ផល សោ​ភ័​ណ្ឌ​
© រក្សាសិទ្ធិដោយ thmeythmey.com