អត្ថបទពាណិជ្ជកម្ម
​ការចុះឈ្មោះ​សម្រាប់​វគ្គ​ជម្រុះ​តាម​តំបន់​ក្នុង​ព្រឹត្តិការណ៍​ Tiger Street Football Festival 2017 បានចាប់ផ្តើម​ហើយ​
25, Jan 2017 , 2:09 pm        
រូបភាព
​ព្រឹត្តិការណ៍ Tiger Street Football Festival វិលត្រឡប់​មកវិញ​ជាថ្មី​ម្តង​ទៀតហើយ​ក្នុង​ឆ្នាំ ២០១៧​នេះ​!  នេះ​គឺជា​ឆ្នាំ​ទី ៥ នៃ​ព្រឹត្តិការណ៍​បាល់ទាត់​ដ៏​ធំ​អស្ចារ្យ​នេះ​ដែល​រៀបចំឡើង​ដោយ​ក្រុមហ៊ុនស្រា​បៀរ​ថៃ​ហ្គ័​រ​។​ក្រុម​ចូលរួម​ប្រកួត​កាន់តែច្រើន​!​ការប្រកួត​កាន់តែច្រើន​! ប្រាក់រង្វាន់​កាន់តែច្រើន​អស្ចារ្យ ១៥,០០០​ដុល្លារ សម្រាប់​ក្រុម​ជើងឯក Tiger Street Football Festival 2017 សរុប​ប្រាក់រង្វាន់​ទាំងអស់ រហូតដល់ ៣៩,៥០០ ដុល្លារ សម្រាប់​ក្រុម​ឈ្នះ​ទាំង​ការ​ប្រ​កូត​ជំ​រុះ​តាម​តំបន់ និង​ការប្រកួត​ផ្តាច់​ព្រ​ត្រ័ ។​

 ការចុះឈ្មោះ​ចូលរួម​ប្រកួត​វគ្គ​ជម្រុះ​តាម​តំបន់​នៃ​កម្មវិធី Tiger Street Football Festival 2017  បានចាប់ផ្តើម​ហើយ​នៅ​ខេត្ត​ព្រះសីហនុ បាត់ដំបង សៀមរាប  កំពង់ចាម និង​រាជធានី​ភ្នំពេញ រំពឹង​និង​ជ្រើសរើស​ចំនួន ៣៤០​ក្រុម ចូលរួម​ប្រកួត ដើម្បី សំរាំង​យក ៤០ ក្រុម​ចូលរួម​ប្រកួត​វគ្គ​ផ្តាច់​ព័​ត្រ​ប្រព្រឹត្ត​ធ្វើឡើង​ក្នុង​រាជធានី​ភ្នំពេញ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​ខាងមុខ​សាល​មហោស្រព ថៃ្ង​ទី ១២ មីនា ឆ្នាំ ២០១៧ ដើម្បី​ស្វែងរក​ជើងឯក Tiger Street Football Festival 2017 ។​

​ដើម្បី​មាន​សិទ្ធិ​ចូលរួម​ប្រកួត​វគ្គ​ជម្រុះ​តាម​តំបន់ កីឡាករ​ទាំងអស់​ត្រូវ​ជា​បុរស​ដែលមាន​អាយុ​ចាប់ពី​១៨​ឡើងទៅ​គិត​ត្រឹម​ថ្ងៃទី​១​ខែមករា​២០១៧​។ កីឡាករ​ទាំងអស់​អាច​រក​ពាក្យសុំ​ប្រកួត​បាន​ដែលមាន​នៅតាម​កា​រិ​យា​ល័យ​ក្រុមហ៊ុនស្រា​បៀរ Tiger នៅ​រាជធានី​ភ្នំពេញ ឬ​នៅតាម​បណ្តា​ខេត្តសៀមរាប បាត់ដំបង កំពង់ចាម​និង​ព្រះសីហនុ ឬ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ដែល​ស្ថិតនៅ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក​ឬ​ទាញយក​ពី​បណ្តាញ​សង្គម Facebook Tiger Beer (KH) ។ បែបបទ​ដែល​បាន​បំពេញ​រួច​ត្រូវ​យកមក​ដាក់​នៅតាម​កា​រិ​យា​ល័យ​ស្រា​បៀរ Tiger ឬ​តាមរយៈ​សហព័ន្ធ​បាល់ទាត់​កម្ពុជា​។ ក្រុមហ៊ុន​នឹង​ជម្រាប​អំពី​ព័ត៌មាន​លម្អិត ឬ​ឯកសារ​បំពេញបន្ថែម​បន្ទាប់ពី​ដាក់ពាក្យ​រួច​។​

​ដូច្នេះ សូ​មក​ចុះឈ្មោះ​ក្រុម​របស់​លោកអ្នក​ឥឡូវនេះ​ឲ្យ​បាន​មុន​ថៃ្ង​ទី ០៦ កុ​ម្ភះ ២០១៧​។ ចំពោះ​កាលបរិច្ឆេទ​នៃ​ការប្រកួត និង​ទីតាំង​៖

·         ថ្ងៃទី​១១ - ១២ ខែកុម្ភៈ នៅ​ខេត្ត ព្រះសីហនុ ឆ្នេរ​អូរ​ឈើទាល​

·         ថ្ងៃទី ១៨- ១៩ ខែកុម្ភៈ នៅ​ខេត្តបាត់ដំបង នៅ​ផ្សារ​ទំនើប​ភូ​ពុ​យ​

·         ថ្ងៃទី ២៤ -២៥-២៦ ខែកុម្ភៈ នៅ​ខេត្ត សៀមរាប​នៅ​ទីលាន​អង្គរ​ឃ្យុ​ង​យូ​

·         ថ្ងៃទី ៤ - ៥ ខែមីនា នៅ​ខេត្តកំពង់ចាម​នៅមុខ​សាលា​គរុកោសល្យ​ភូមិភាគ​ខេត្ត ខេត្តកំពង់ចាម​

·         ថ្ងៃទី ០៩-១០-១១ ខែមីនា នៅ​រាជធានី​ភ្នំពេញ មជ្ឈមណ្ឌល​កោះ​ពេជ្រ​ខាងមុខ​សាល​មហោស្រព​

និង​ការប្រកួត​ផ្តាច់ព្រ័ត្រ​នៅមុខ​សាល​មហោស្រព​កោះ​ពេជ្រ រាជធានី​ភ្នំពេញ ថ្ងៃទី ១២  ខែមីនា ២០១៧

​ព្រឹត្តិការណ៍ Tiger Street Football Festival នេះ​មិន​ត្រឹមតែ​បង្ហាញ​ស្ទីល​លេង​បាល់ទាត់​ដ៏​អស្ចារ្យ​ថែមទាំង​មាន​សកម្មភាព​សប្បាយរីករាយ​ជាច្រើន​ទាំង​លើ​ទីលាន​និង​ក្រៅ​ទីលាន​ដូចជា​ការសម្តែង​ក្បាច់​រាំ​ពី​ក្រុម​នារី​រាំ​ដ៏​ស្រស់ស្អាត​កន្លែង ការលេង​ហ្គេម​កម្សាន្ត​ការដាក់​តាំង​លក់​សម្ភារ​កីឡា​មាន​លក់​ជូន​ពិសេស​សម្រាប់​រាល់​ជាវ​ផលិតផល​ស្រា​បៀរ​ថៃ​ហ្គ័​រ ការប្រគំ​តន្ត្រី​កាន់​ធំ​ជាង​មុន រួមជាមួយ​កម្មវិធី​កម្សាន្ត​សប្បាយៗ​ជាច្រើន កាន់តែ​រំភើប កាន់តែ​អស្ចារ្យ ជួប​កំពូល​តារាចំរៀង​ល្បីៗ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ហើយនឹង​មានកម្ម​វិធី​ពិសេស​ជាច្រើន​ទៀត​ដែល​ញាំ​ឲ្យ​ព្រឹត្តិការណ៍​នេះ​កាន់តែ​ជក់ចិត្ត និង​ដក់​ជាប់​អារម្មណ៍​ដល់​អ្នកទស្សនា​។​

​ស្តែងចេញ​នូវ​ភាពក្លាហាន​របស់​អ្នក​ដើម្បី​ដណ្តើមយក​ជើងឯក Tiger Street Football Festival 2017 រូ​ម​ជាមួយ​ទឹកប្រាក់ ១៥,០០០ ដុល្លារ​

​ព័ត៌មាន​លម្អិត​បន្ថែម សូម​ទំនាក់ទំនង​លេខ​៖០៧៧ ៧៧៧ ៩២៨ ឬ​ចូលទៅ​កាន់​គេហទំព័រ​Facebook.com/TigerBeerKH ។​

( អត្ថបទ​ពាណិជ្ជកម្ម )


 


© រក្សាសិទ្ធិដោយ thmeythmey.com