ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អត្ថប្រយោជន៍ចំពោះសុខភាព នៃការញ៉ាំទឹកអំពៅ
× ទឹកដែលចម្រាញចេញពីអំពៅ ត្រូវបានគេចាត់ទុកថាជាភេសជ្ជៈផ្តល់សុខភាព។ បើសិនជាអ្នកធ្លាប់ធ្វើការក្រោមកម្តៅថ្ងៃពេញមួយថ្ងៃ និងបានញ៉ាំទឹកអំពៅមួយកែវទៀតនោះ អ្នកទំនងជាដឹងថា អារម្មណ៍ពិតជាស្រស់ស្រាយប៉ុណ្ណាហើយ។
ខាងក្រោមនេះគឺជាមូលហេតុ ដែលអ្នកមិនគួរបោះបង់ការញ៉ាំទឹកអំពៅឡើយ៖
ជាតិស្ករក្នុងទឹកអំពៅងាយស្រួលដល់ការរាងកាយបឺតស្រូបយកទៅប្រើប្រាស់ ជាពិសេសពេលរាងកាយកង្វះជាតិស្ករ ឬខ្សោះជាតិទឹក។
អង់ទីអុកស៊ីដង់ដែលមានក្នុងទឹកអំពៅនឹងជួយកំចាត់រ៉ាឌីកាលសេរី ដើម្បីប្រឆាំងនឹងភាពលឿងរបស់ស្បែក ជំងឺថ្លើម និងបង្ការជំងឺមហារីក
ទឹកអំពៅក៏មានជាតិដែកក្នុងនោះដែរ ដូច្នេះវានឹងល្អសម្រាប់អ្នកជំងឺកង្វះគ្រាប់ឈាមក្រហមដែលខ្វះជាតិដែក
ទឹកអំពៅអាចប្រើជាភេសជ្ជៈសម្រាប់អ្នកហាត់កីឡាយ៉ាងល្អបំផុតព្រោះតែវាសម្បូរទៅដោយអេឡិចត្រូលីត្រ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com