ព័ត៍មានសុខភាព
ដល់​ម្លឹ​ង​ផង អាហារ​ទាំងនេះ​អាច​សម្លាប់​កោសិកា​មហារីក​បាន​
27, Jan 2017 , 7:59 pm        
រូបភាព
ដោយ: ថ្មីៗ
​នៅលើ​សកលលោក​យើង​នេះ កន្លែង​ណាក៏ដោយ​នៃ​រាងកាយ​សុទ្ធតែ​អាច​ទៅជា​មហារីក​ទាំងអស់ ដូច្នេះ​មានតែ​សាមីខ្លួន​ផ្ទាល់​ទេ​ដែល​អាចធ្វើ​អ្វី​ម្យ៉ាង​ដើម្បី​កាត់បន្ថយ​ការប្រឈមមុខ​មួយ​នេះ តាមរយៈ​ការចៀសវាង ឬ​ញ៉ាំ​អាហារ​ដែល​ត្រឹមត្រូវ ឬ​អាហារ​ដែល​ត្រូវបាន​គេ​ចាត់ទុកថា​អាច​បង្ការ​ជំងឺមហារីក​បាន​។ ខាងក្រោម​នេះ​គឺជា​អាហារ​មួយចំនួន​ដែល​មិន​ត្រឹម​តែមាន​រសជាតិ​ឆ្ងាញ់​ទេ តែ​ថែមទាំង​មាន​សមត្ថភាព​ជំរុញ​ដល់​សុខភាព​ដើម្បី​សម្លាប់​កោសិកា​មហារីក​ទៀត​។



​ស្រាក្រហម​
​អង់​ទី​អុកស៊ីដ​ង់​ដ៏​ខ្លាំងក្លា​មួយ​ឈ្មោះថា Resveratol ដែលមាន​យ៉ាងច្រើន​ក្នុង​សម្បក​ទំពាំងបាយជូរ​មាន​សមត្ថភាព​បន្ថយ​ភាព​ចាស់ និង​បញ្ហា​សុខភាព​ផ្សេងៗ​ទៀត​។ វា​អាច​កំចាត់​ចោល​នូវ​រ៉ាឌីកាល​សេរី វីរុស បន្ថយ​ការខូចខាត​របស់​កោសិកា និង​ជួសជុល DNA ផងដែរ​។​

​ប៉េងប៉ោះ​
​ប៉េងប៉ោះ​អាច​កាត់បន្ថយ​ឱកាស​កើត​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត ៥០​ភាគរយ ជាពិសេស​នៅពេល​ញ៉ាំ​ប៉េងប៉ោះ​ឆ្អិន​ជាប្រចាំ​។ ការស្រាវជ្រាវ​បង្ហាញថា វា​ផ្ទុក​ទៅដោយ​សារធាតុ Lycopene ខ្ពស់​ដែល អាច​កាត់បន្ថយ​សារធាតុ​ភ្ញោ​ច​ឲ្យ​កើត​ជំងឺមហារីក​។​

​បឺ​រី​ពណ៌​ខៀវ និង​រ៉ា​ស​បឺ​រី​
​ផ្លែឈើ​ពីរ​ប្រភេទ​នេះ​ត្រូវបាន​គេ​ស្គាល់​ថា មាន​សមត្ថភាព​ប្រឆាំងនឹង​ជំងឺមហារីក​។ វា​គឺជា​របស់​ពិសេស និង​ល្អ​មួយ​សម្រាប់​ស្ត្រី​ដែល​ត្រូវការ​កាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺមហារីក​ក្រពេញ​អូ​វ៉ែ​។ ចំពោះ​ពណ៌​ដ៏​ចាស់​របស់​ផ្លែឈើ​មួយ​នេះ​កើតឡើង​ដោយសារតែ​សារធាតុ Phytochemical ហើយក៏​វា​ជួយ​កាត់បន្ថយ​ឥទ្ធិពល​សារធាតុ​បង្ក​ជំងឺមហារីក​ផងដែរ​។​

​កាហ្វេ និង​តែ​បៃតង​

​ភេសជ្ជៈ​ក្តៅៗ​ទាំងនេះ​ប្រហែលជា​របស់​ដំបូង​ដែល​អ្នក​ចង់​ញ៉ាំ​នៅពេល​ព្រឹក​ហើយ តែ​សូម​ចាំ​ថា អង់​ទី​អុកស៊ីដ​ង់​ដែលមាន​ក្នុង​ភេសជ្ជៈ​ទាំងពីរ​នេះ ត្រូវបាន​គេ​ស្គាល់​ថា អាច​កាត់បន្ថយ​ឱកាស​កើត​ជំងឺមហារីក​បាន​។​

​រមៀត​

​គ្រឿងផ្សំ​ធ្វើ​ម្ហូប​ពណ៌​លឿង​មួយ​នេះ​ពិតជា​ល្អ​ណាស់​សម្រាប់​សុខភាព​មនុស្ស​យើង​។ វា​អាច​ប្រឆាំងនឹង​ជំងឺមហារីក ភាព​ចាស់ ការ​រលាក ការឈឺចាប់ ការខូចខាត​របស់​កោសិកា បង្កើន​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ ការចងចាំ ព្យាបាល​ជំងឺ​ផ្តាសាយ និង​ផ្សេងៗ​ទៀត​ជាច្រើន​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com