ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
បទយកការណ៍ / បទសម្ភាសន៍
សាកលវិទ្យាធិការថា គុណភាព ZAMAN មានកម្រិតស្មើសាកលវិទ្យាល័យកម្រិតមធ្យមនៅលើពិភពលោក
03, Feb 2017 ,
10:54 am
រូបភាព
×
ដោយ:
គី សុខលីម (Ky Soklim)
ភ្នំពេញ៖ លោក ដេត សុខឧត្តម សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ ZAMAN នៅក្នុងប្រទេសកម្ពុជា បានអះអាងថា គុណភាពនៃសាកលវិទ្យាល័យរបស់លោកស្ថិតនៅក្នុងលេខរៀងល្អនៅក្នុងប្រទេសកម្ពុជា និយាយជារួម។ តែបើប្រៀបធៀបជាមួយសាកលវិទ្យាល័យនៅលើពិភពលោកវិញ លោក សុខឧត្តម បញ្ជាក់ថា វាមានកម្រិតស្មើនឹងគុណភាពសាកលវិទ្យាល័យកម្រិតមធ្យមនៅលើពិភពលោក។ ទោះជាយ៉ាងណាក៏ដោយ ក៏លោកទទួលស្គាល់ថា គុណភាពអប់រំនៃសាកលវិទ្យាល័យនៅក្នុងប្រទេសកម្ពុជាទាំងមូលស្ថិតនៅកម្រិតទាបទៅឡើយ។ ដើម្បីជ្រាបព័ត៌មានលម្អិត សូមអញ្ជើញស្តាប់បទសម្ភាសន៍រវាងលោក គី សុខលីម អ្នកសារព័ត៌មានអេឡិចត្រូនិកថ្មីៗ និងលោក ដេត សុខឧត្តម សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ ZAMAN នៅក្នុងប្រទេសកម្ពុជា ដូចតទៅ៖
សំឡេងបទសម្ភាស
បើនិយាយពីសាកលវិទ្យាល័យ ZAMAN, លោក សុខឧត្តម មិនរួញរានឹងអះអាងថា Zaman ជាសាកលវិទ្យាល័យឈានមុខគេមួយនៅរាជធានីភ្នំពេញឡើយ។ តែបើប្រៀបធៀបនៅលើពិភពលោកវិញ សាកលវិទ្យាធិការរូបនេះ បានប្រាប់ថា វាមានកម្រិតស្មើនឹងគុណភាពសាកលវិទ្យាល័យកម្រិតមធ្យមនៅលើពិភពលោកតែប៉ុណ្ណោះ។
ការអះអាងរបស់លោកគឺផ្អែកលើគុណភាពជំនាញ និងគុណភាពចំណេះដឹងភាសាបរទេសរបស់និស្សិតនៅសាកលវិទ្យាល័យ ZAMAN។ បន្ថែមពីលើអំណះអំណាងខាងលើ លោក សុខឧត្តម បញ្ជាក់ថា និស្សិតដែលបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ ZAMAN មានការងារធ្វើទាំងអស់គ្នា។ រីឯ និស្សិតដែលបន្តការសិក្សានៅក្រៅប្រទេសវិញ ពួកគេបានបញ្ជាក់ថា ពួកគេអាចសិក្សាបានដោយគ្មានប្រឈមនឹងបញ្ហាអ្វីឡើយ ដូចជា ករណី និស្សិតទៅសិក្សានៅក្នុងទីក្រុងតូក្យូនៃប្រទេសជប៉ុនជាដើម។ ប្រសិនបើនិសិត្សបញ្ចប់ការសិក្សានៅ ZAMAN, ហើយពួកគេសម្រេចចិត្តបន្តការសិក្សាថ្នាក់អនុបណ្ឌិតនៅក្នុងប្រទេសកម្ពុជាវិញ ពួកគេសម្តែងអារម្មណ៍ថា ពួកគេហាក់បីដូចជាមានចំណេះដឹងទូទៅទូលំទូលាយជាងនិស្សិតមកពីសាកលវិទ្យាល័យផ្សេងៗ។
ជាថ្មីម្តងទៀត គុណភាព ZAMAN អាចទទួលយកបាន ក៏ដោយសារតែគុណភាពកម្មវិធីល្អ និងគុណភាពសាស្ត្រចារ្យប្រសើរដែរ។ សាស្ត្រាចារ្យនៅទីនេះ, បើយោងតាមលោក សុខឧត្តម, មានគុណដូចសាស្ត្រាចារ្យនៅក្នុងប្រទេសដទៃទៀតដែរ។
បើទោះបីជាគុណភាពអប់រំនៃ ZAMAN ប្រសើរគួរសមមែនក្តី។ តែលោក សុខឧត្តម ទទួលស្គាល់ថា គុណភាពអប់រំសម្រាប់សាកលវិទ្យាល័យទាំងមូលនៃប្រទេសកម្ពុជាស្ថិតនៅក្នុងកម្រិតមួយទាប បើប្រៀបធៀបទៅនឹងប្រទេសនៅក្នុងតំបន់អាស៊ាន។ លោក សុខឧត្តម បញ្ជាក់ថា៖«កម្ពុជាអាចស្ថិតនៅក្នុងលំដាប់លេខរៀងទី៧ ឬ៨ ពោល គឺអាចប្រសើរជាងឡាវ និងភូមា។ បើនិយាយពីម៉ាឡេស៊ី ឬសឹង្ហបុរី គេដើរលឿនជាងយើង»។ តែបញ្ហាយឺតនេះត្រូវបានលោក សុខឧត្តម គិតថា វាអាចជាកំហុសមួយផ្នែកនៃសង្គ្រាមស៊ីវិលដែលបានកើតឡើងនៅក្នុងប្រទេសកម្ពុជាកាលពីអតីតកាលផងដែរ។
តើគេត្រូវការប៉ុន្មានឆ្នាំទៀតដើម្បីពង្រឹងគុណភាពសាកលវិទ្យាល័យនៅកម្ពុជា?
លោក ដេត សុខឧត្តម សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ ZAMAN នៅក្នុងប្រទេសកម្ពុជារួញរាក្នុងការប៉ាន់ស្មានបន្តិច។ តែទោះជាយ៉ាណា លោកគិតថា គេអាចត្រូវការពី១០ទៅ២០ឆ្នាំបន្ថែមទៀត។ ហើយនេះ គេក៏ត្រូវការពង្រឹងវិស័យអប់រំពីថ្នាក់មូលដ្ឋានផងដែរ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
សង្គម
សេដ្ឋកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
សណ្ដែកកួរ ឡើងដល់៤ម៉ឺនរៀល ក្នុងមួយគីឡូក្រាម
4 ថ្ងៃ
«ប្រសប់»និង«ប្រសព្វ» មានសូរសព្ទដូចគ្នា តែន័យខុសគ្នា!
6 ថ្ងៃ
បុរាណវិទូប្រឹងគាស់កកាយអាថ៌កំបាំងព្រែកជីកស្រមោច ដែលបានជីកមុនរាជ្យព្រះបាទជ័យវរ្ម័នទី៧
6 ថ្ងៃ
ដំរីព្រៃ ដែលគេសង្គ្រោះចេញពីល្បាប់ភក់ ក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច បានងាប់ហើយ
1 សប្តាហ៍
រវាង «លស់» «លួស» និង «លោះ» មានអត្ថន័យខុសគ្នាដូចម្តេច?
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម