ពីនេះ ពីនោះ
ព័ត៍មានសុខភាព
កុំ​ប្រហែស មាន​សញ្ញា​ទាំង ៩ នេះ បញ្ជាក់ថា បេះដូង​អ្នក​កំពុងមាន​បញ្ហា​ហើយ​
04, Feb 2017 , 7:00 am        
រូបភាព
ដោយ: ថ្មីៗ
​បេះដូង គឺជា​សរីរាង្គ​ដ៏​សំខាន់បំផុត នៅក្នុង​រាងកាយ​របស់​មនុស្ស​យើង បើ​បេះដូង​មាន​បញ្ហា អ្នក​ពិតជា​យ៉ាប់​ហើយ​។​
​មនុស្ស​មួយចំនួនច្រើន​ធ្វេសប្រហែស ហើយ​មិនសូវ​យកចិត្តទុកដាក់ ចំពោះ​បញ្ហា​នេះ​ទេ ពីព្រោះ​ពួកគេ​យល់ថា វា​ច្រើន​កើតឡើង​នៅពេល​មាន​វ័យ​ចំណាស់​ប៉ុណ្ណោះ ប៉ុន្តែ តាមពិតទៅ​
​វា​អាច​កើត​លើ​មនុស្ស​គ្រប់គ្នា មិន​ថា​ប្រុស ឬ​ស្រី ក្មេង ឬ​ចាស់​នោះទេ​។​



​សូម​ក្រឡេកមើល​សញ្ញា​ព្រមាន​ខាងក្រោម​នេះ ហើយ​ប្រញាប់​ទៅ​មន្ទីរពេទ្យ​ភ្លាម ប្រសិនបើ​អ្នកមាន​បញ្ហា​បែបនេះ ៖

១. ស្រាប់តែ​អស់កម្លាំង​ភ្លាមៗ ពេល​កំពុង​ហាត់ប្រាណ ឬ​ធ្វើ​ការងារ​អ្វីមួយ​
២. សមត្ថភាព​ផ្លូវភេទ សម្រាប់តែ​ចុះខ្សោយ ទាំង​មិនដឹង​មូលហេតុ​
៣. ឡើង​សម្ពាធ​ឈាម​
៤. ក្អក​មិន​បាត់​
៥. ហើម​ចុងដៃចុងជើង​
៦. រោយ​កញ្ចឹងក​
៧. ហើម​អញ្ចាញធ្មេញ​
៨. ពិបាក​ដកដង្ហើម​
៩. អួលណែន​ក្នុង​ដើមទ្រូង​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com