ជាតិ
មេ​យោធា​សឹក​រង​ខេត្តបន្ទាយមានជ័យ​ម្នាក់ ត្រូវ​ដកតំណែង ក្រោយពី​ប្រើប្រាស់​អាវុធ​គំរាម​បាញ់​ពលរដ្ឋ​
03, Feb 2017 , 5:52 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ មេបញ្ជាការ​យោធា​សឹក​ខេត្តបន្ទាយមានជ័យ នឹង​ដកតំណែង​មេ​យោធា​សឹក​រង​ស្រុក​មង្គល​បូរី​ម្នាក់​ឈ្មោះ កែវ ស៊ុន​លី ដែល​បាន​ប្រើប្រាស់​អាវុធ​ខុសច្បាប់ គំរាមកំហែង​អាយុជីវិត​ប្រជាពលរដ្ឋ ក្នុង​គោលដៅ​របស់ខ្លួន​កាលពី​ថ្ងៃទី​០១ មករា​។ នេះ​បើតាម​ស្នងការដ្ឋាន​នគរបាល​ជាតិ​។​



​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​លោក ភ្ល​ន់ តារា បាន​ឲ្យ​ដឹងថា មេ​យោធា​សឹក​រង​លោក កែវ ស៊ុន​លី ត្រូវបាន​ចាប់​ឃុំ​នៅ​ទីបញ្ជាការ​យោធា​ខេត្ត ដោយ​មិនទាន់​ត្រូវបាន​ដោះលែង​នៅឡើយ​ទេ ។ លោក​បញ្ជាក់​ដូច្នេះ​ថា​៖«​នៅ​ម៉ោង​៥​ល្ងាច​នេះ ខ្ញុំ​នឹង​ស៊ី​ញ៉េ​ដក​គាត់​ហើយ មិនអាច​ទុក​របៀបនេះ​ទៀត​ទេ ហើយ​តែងតាំង​លោក ព្រុំ សង ជា មេបញ្ជាការរង​ឡើង​ស្ដីទី​វិញ​» ។​

​ក្រោយពី​ដកហូត​តំណែង​លោក កែវ ស៊ុន​លី​ហើយ មន្ត្រី​យោធា​រូបនេះ ក៏​នឹងត្រូវ​ទទួលទោស​ទណ្ឌកម្ម​តាមផ្លូវ​ច្បាប់ នៃ​កងកម្លាំងប្រដាប់អាវុធ​ផងដែរ ។ បើតាម​លោក ភ្ល​ន់ តារា​។​
​ស្នងការដ្ឋាន​នគរបាល​ជាតិ បាន​ឲ្យ​ដឹងថា ការចាប់ខ្លួន​មន្ត្រី​យោធា​សឹក​រង​ស្រុក​មង្គលបុរី​នេះ ក្រោយពី​ម្ចាស់​ភោ​ជនី​យ៏​ដ្ឋា​ន​និង​ខារ៉ាអូខេ​លោក ហេង គង់ បានដាក់​ពាក្យ​ប្ដឹង​មេ​យោធា​សឹក​រង​រូបនេះ ដែល​បាន​ផឹកស្រា​ស្រវឹង​ហើយ​បំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុង​ហាង ,​ជេ​ប្រមាថ​បុគ្គលិក និង​យក​កាំភ្លើង​មក​គំរាម​បាញ់​រូបលោក​ផងដែរ​៕


Tag:
 យោធា​
 ​ បន្ទាយមានជ័យ​
© រក្សាសិទ្ធិដោយ thmeythmey.com