កីឡាជាតិ
កងពល​លេខ​៣​បំបាក់​កង​អង្គរក្ស​៣​សិត​ទល់​សូន្យ មុន​វិសាខា​យកឈ្នះ​កំពង់ចាម​៣​សិត​១
05, Feb 2017 , 4:59 pm        
រូបភាព
ដោយ:
 
​ក្រុម​បាល់ទះ​កងពលធំ​អន្តរាគមន៍​លេខ​៣ បាន​បំបាក់​ក្រុម​បាល់ទះ​បញ្ជាការដ្ឋាន​អង្គរក្ស​ក្នុង​លទ្ធផល​៣​សិត​ទល់នឹង​សូន្យ រីឯ​ក្រុម​បាល់ទះ​វិសាខា​បាន​យកឈ្នះ​ក្រុម​សាលាខេត្ត​កំពង់ចាម​ក្នុង​លទ្ធផល​៣​សិត​ទល់នឹង​១ នា​ការប្រកួត​បាល់ទះ​ដណ្តើមពាន​រង្វាន់​ក្របខ័ណ្ឌ​លី​ក​កំពូល​កម្ពុជា​ប្រចាំឆ្នាំ​២០១៧ កាលពី​ថ្ងៃ សៅ​រិ៍​។​

 
​នា​ការប្រកួត​បាល់ទះ​វគ្គ​ជម្រុះ​ពានរង្វាន់​លី​ក​កំពូល​កម្ពុជា​ឆ្នាំ​២០១៧(Volleyball Cambodian League 2017) នៅ​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ​កាលពី​ថ្ងៃទី​៤ ខែកុម្ភៈ ក្រុម​កងពលធំ​អន្តរាគមន៍​លេខ​៣ បាន​យកឈ្នះ​ក្រុម​បញ្ជាការដ្ឋាន​អង្គរក្ស​៣​សិត​ទល់នឹង​សូន្យ​។ ក្នុងនោះ​សិត​ទី​១​កងពលធំ​អន្តរា​គន៍​លេខ​៣​បាន​យកឈ្នះ​ក្នុង​លទ្ធផល ២៥-១៨, សិត​ទី​២(២៥-១៦) និង​សិត​ទី​៣(២៥-២១)​។​
 
​ចំណែក​ក្រុម​បាល់ទះ​វិសាខា​បាន​យកឈ្នះ​ក្រុម​សាលាខេត្ត​កំពង់ចាម​៣​សិត​ទល់នឹង​១ ដោយ​សិត​ទី​ក្រុម​វិសាខា​បាន​យកឈ្នះ​ក្នុង​លទ្ធផល ២៥-២៣ រីឯ​សិត​ទី​២​ក្រុម​សាលាខេត្ត​កំពង់ចាម​បាន​យកឈ្នះ​វិសាខា ២៥-២១ ខណៈ​សិត​ទី​៣​វិសាខា​បាន​យកឈ្នះ​វិញ​ក្នុង​លទ្ធផល ២៥-១៤ និង​បន្ត​ឈ្នះ ២៧-២៥ ក្នុង​សិត​ទី​៤​ជា​សិត​ជ័យជម្នះ​៕  
 
 

Tag:
 បាល់ទះ​
  Volleyball League 2017
© រក្សាសិទ្ធិដោយ thmeythmey.com