កីឡាជាតិ
អ្នកលេង​គុន​ខ្មែរ​ចម្រុះ វី ស្រី​ខួច ប៉ះ​អ្នកលេង​គុន​ចម្រុះ​ម៉ាឡេស៊ី​នៅ One Championship
06, Feb 2017 , 8:19 am        
រូបភាព
ដោយ:
 
​អ្នកលេង​គុន​ខ្មែរ​ចម្រុះ វី ស្រី​ខួច ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាការិនី MMA របស់​ម៉ាឡេស៊ី Ann Osman នៅក្នុង​ព្រឹត្តិការណ៍ One Throne of Tigers Championship 2017 នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ នា​សប្តាហ៍​ក្រោយនេះ​។ នេះ​ជា​លើក​ទី​៣​ហើយ​សម្រាប់​ការបង្ហាញ​ខ្លួន​របស់ ស្រី​ខួច តែ​វា​ជា​លើក​ទី​៨​របស់​អ្នកលេង​គុន​ចម្រុះ​ម៉ាឡេស៊ី​រូបនេះ​។

 
​នា​ថ្ងៃទី​១០ ខែ​កម្ភៈ ខាងមុខនេះ កីឡាការិនី វី ស្រី​ខួច អ្នកលេង​គុន​ខ្មែរ​ចម្រុះ​របស់​កម្ពុជា នឹង​ជួប​ប្រកួត​ជាមួយ​អ្នកលេង​គុន​ចម្រុះ​ចាស់វស្សា​របស់​ម៉ាឡេស៊ី Ann Osman ក្នុង​ព្រឹត្តិការណ៍ One Championship​។ ការប្រកួត​នេះ​នឹងធ្វើ​ឡើង​នៅ​ពហុ​កីឡដ្ឋាន Negara នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី​។ 
  
 
​កីឡាការិនី MMA វ័យ​៣០​ឆ្នាំ​របស់​ម៉ាឡេស៊ី​រូបនេះ​ធ្លាប់​ឆ្លងកាត់​ការប្រកួត​ដាក់​ទ្រុង​ចំនួន​៧​ដង ក្នុងនោះ​ឈ្នះ​៤​ដង និង​ចាញ់​៣​ដង​។ ចំណែក​អ្នកលេង​គុន​ចម្រុះ​របស់​កម្ពុជា វី ស្រី​ខួច ធ្លាប់​ឆ្លងកាត់​ការប្រកួត​តែ​២​លើក​ប៉ុណ្ណោះ ប៉ុន្តែ​សម្រាប់​ការបង្ហាញ​ខ្លួន​ពីរលើក​នេះ គឺ​ឈ្នះ​ទាំងពីរ​៕   




 





Tag:
 ប្រដាល់​
  MMA
  Throne of Tigers
© រក្សាសិទ្ធិដោយ thmeythmey.com