អត្ថបទពាណិជ្ជកម្ម
សា​លាម​ត្តេ​យ្យ​ដ៏​ល្បី​មកពី​សិង្ហ​បុរី​មួយ​នេះ ហ៊ាន​ធានាថា ក្មេង​ក្លាហាន និង​ចេះ​និយាយ​អង់គ្លេស តែ ៣ ខែ​
06, Feb 2017 , 2:05 pm        
រូបភាព
​សា​លាម​ត្តេ​យ្យ​ល្បី​លំដាប់​អន្តរជាតិ​មួយ​មកពី​សិង្ហ​បុរី ហ៊ាន​ធានាថា ក្មេង​តូចៗ​មក​រៀន នឹង​កាន់តែ​ក្លាហាន លេចធ្លោ និង​ចេះ​និយាយ​ភាសា​អង់គ្លេស ក្នុង​រយៈពេល​តែ ១ វគ្គ (Term) ពោលគឺ ៣ ខែ​ប៉ុណ្ណោះ​។ នេះ​បើតាម​អះអាង​របស់​តំណាង​សាលា​ក្នុង​បទ​សម្ភាស​ជាមួយ Sabay​។

​លោក តាំង សេង​ប៉ តំណាង​សាខា​សាលា​មត្ដេយ្យ  KINDERLAND បាន​អះអាង​យ៉ាង​ម៉ឺងម៉ាត់​ថា​៖ "​ក្មេងៗ​នៅ  KINDERLAND មក​រៀន​ចាប់ពី ១ Term ឡើងទៅ នឹង​ឃើញថា​ប្លែក​...​ប្លែក​យ៉ាងម៉េច​? គឺ​គាត់​ក្លាហាន ហ៊ាន​និយាយ លេចធ្លោ​ខុសពី​មុនពេល​មក​រៀន​"​។​

" ខ្ញុំ​ដឹង​តាមរយះ​ឪពុកម្ដាយ​សិស្ស​ប្រាប់ថា ពេល​កូន​ពួកគាត់​ចូលក្នុង​ចំណោម​កូន​មិត្ត​ភ័ក្ដិ​ឃើញថា​កូន​របស់គាត់​លេចធ្លោ​ជាងគេ​លើ​ការនិយាយស្ដី និង​អាកប្បកិរិយា ដែល​ធ្វើអោយ​ពួកគាត់​មាន​មោទនភាព​និង​រីករាយ​ជាខ្លាំង​ចំពោះ​ការរីកចំរើន​យ៉ាង​លឿន​ក្នុង​រយះពេល​ដ៏​ខ្លី​សិង​មិនគួរ​អោយ​ជឿ​។ ភាគច្រើន​ពួកគាត់​ទើបតែ​រៀន​បាន ៣ ទៅ ៦ ខែ​ប៉ុណ្ណោះ​"​។ តំណាង​សាខា​សាលា  KINDERLAND ដ៏​ល្បី​របស់​សិង្ហ​បុរី​រូបនេះ បញ្ជាក់​។​



 KINDERLAND គឺជា​សាលា​មត្ដេយ្យ​ដ៏​ធំ និង​ល្បី​ខ្លាំង​នៅ​សិង្ហ​បុរី ដែល​ទទួលស្គាល់​គុណភាព​អប់រំ​ដោយ    រដ្ឋាភិបាល​និង​ប្រជាជន​សិង្ហ​បុរី​ផ្ទាល់ នឹង​បាន​ដំណើរការ​អស់​រយះពេល​ជាង ៣៨ ឆ្នាំ ហើយ​នោះ     ខណៈ​បច្ចុប្បន្ន​បាន​ពង្រីក​សាខា​ជាង ១០០ សាខា​បន្ថែមទៀត​នៅ​បណ្តា​ប្រទេស​ដូចជា​សិង្ហ​បុរី ម៉ាឡេស៊ី ចិន ឥណ្ឌូណេស៊ី បង់​ក្លា​ដេ​ស និង​កម្ពុជា​យើង​នេះ​។

​គ្រូបង្រៀន​របស់​សាលា KINDERLAND ត្រូវបាន​ឆ្លងកាត់​ការសម្ភាស​ការងារ​ដោយផ្ទាល់​ពី Kinerland នៅ​សិង្ហ​បុរី​ដើម្បី​ធានាបាន​នូវ​គុណភាព​ខ្ពស់​ក្នុង​ការបង្រៀន​សិស្សានុសិស្ស ហើយ​កម្មវិធីសិក្សា​ត្រូវបាន​អនុវត្តតាម​កម្មវិធី​ដើម​ទាំងស្រុង​ដូច​ទៅនឹង  KINDERLAND សិង្ហ​បុរី​ទាំងអស់ ទាំង​កម្មវិធីសិក្សា​ភាសា​អង់គ្លេស ចិន កម្មវិធី​លេង​ព្យា​ណូ Computer ITC និង KINDERFIT ។​លើសពីនេះទៅទៀត សាលា​យកចិត្តទុកដាក់​យ៉ាងខ្លាំង លើ​របប​អាហារ​ប្រចាំថ្ងៃ​របស់​ប្អូនៗ ដោយ​ផ្ដល់​អាហារ​ដែលមាន​ជីវជាតិ​គ្រប់គ្រាន់ សម្រាប់​ការលូតលាស់​ប្រចាំថ្ងៃ​ដែល​ឆ្លងកាត់​ប្រឹក្សា​ជាមួយ KINDERLAND​នៅ​ប្រទេស​សិង្ហ​បុរី​ផ្ទាល់​។​



​បន្ថែម​ពីលើ​នេះ​ទៅទៀត KINDERLAND ផ្ដោត​សំខាន់​លើ​អនាម័យ​ក្នុង​បរិវេណ​សាលា បន្ទប់រៀន និង​ឧបករណ៍​សម្ភារ​លេង​ជាប្រចាំ​ថ្ងៃ​ត្រូវបានធ្វើ​ការសំអាត​ជាមួយ នឹង​ទឹក​សម្លាប់​មេរោគ​។ ជាពិសេស  KINDERLAND មាន​ទីធ្លា​ធំ​ទូលាយ និង​ថែមទាំង​មាន​ឧបករណ៍​ជាច្រើន​មុខ​សម្រាប់ លេង​បង្កើន​ប្រាជ្ញា ដែល​បាន​នាំចូល​ពី​សិង្ហ​បុរី​និង​អាមេរិក​។​

​សាខា​សាលា​ម​ត្តេ​យ្យ KINDERLAND នៅ​កម្ពុជា​ឯណេះ​វិញ ថ្លៃ​សិក្សារ​ជាង​4000 ដុល្លារ​/​ឆ្នាំ ទើប​បើក​ដំណើរការ​ជិត ១ ឆ្នាំ​ហើយ ពោលគឺ​តាំងពី​ខែមីនា 2016 មកម្ល៉េះ​ដែល​ទទួលបាន​ជោគជ័យ​យ៉ាងខ្លាំង​ក្នុង​ការអប់រំ​សិស្សានុសិស្ស​និង​ការ​សរសើរគុណ​ភាពមិន​ដាច់​ពី​មាត់​ពី​អាណាព្យាបាល​សិស្ស​ទៀតផង​។​







KINDERLAND កម្ពុជា ដែល​ទទួល​សិស្ស​ចាប់ពី ១,៥ ឆ្នាំ ដល់ ៦ ឆ្នាំ មាន​អាសយដ្ឋាន​នៅផ្ទះ​លេខ 20EO ផ្លូវ​២៨៧ កែង​ផ្លូវ ៥៥៨ សង្កាត់​បឹងកក់​១ ខណ្ឌ​ទួល​គោល ភ្នំពេញ​។ សម្រាប់​

ព័ត៌មាន​បន្ថែម សូម​ទាក់ទង​៖
​ទូរ​សព្ទ 023 66666 00 / 067 76 8888
​អ៊ីមែល [email protected]
​វិ​ប​សាយ www.kinderlandcambodia.com ។​
​វិះ​ភ្លេច​!  KINDERLAND កម្ពុជា កំពុង​បញ្ចុះតម្លៃ​ដ៏​ពិសេស ៥០% សម្រាប់​សិស្ស ៥០ នាក់​ដំបូង ខណៈ​ឥឡូវ មាន​សិស្ស ៣៨ នាក់​ចុះឈ្មោះ​ហើយ​។ ចាំ​អី​ទៀត សល់​តែ ១២ នាក់​ទៀត​ប៉ុណ្ណោះ​! ចេះ​ទាំង​អង់គ្លេស ទាំង​ចិន ហើយ​កូនៗ​មាន​ចរិយា​ទៀត រក​នៅ​ណា​មាន​!


(អត្ថបទពាណិជ្ជកម្ម)


© រក្សាសិទ្ធិដោយ thmeythmey.com