កីឡាជាតិ
ជាតិ
កងពល​លេខ​៣​បំបាក់​ក្រសួងមហាផ្ទៃ​៣-០ រី​កង​អង្គរក្ស​យកឈ្នះ​បាត់ដំបង​៣-១
06, Feb 2017 , 4:34 pm        
រូបភាព
រូបភាពពី៖ ហ្វេសប៊ុកសហព័ន្ធកីឡាបាល់ទះកម្ពុជា ការប្រកួតរវាងក្រុមវិសាខាប្រកួតជាមួយក្រុមសាលាខេត្តកំពង់ចាមនៅវិមានពហុកីឡដ្ឋានជាតិ
រូបភាពពី៖ ហ្វេសប៊ុកសហព័ន្ធកីឡាបាល់ទះកម្ពុជា ការប្រកួតរវាងក្រុមវិសាខាប្រកួតជាមួយក្រុមសាលាខេត្តកំពង់ចាមនៅវិមានពហុកីឡដ្ឋានជាតិ
ដោយ:
​ការប្រកួត​បាល់ទះ​ដណ្តើមពាន​រង្វាន់​ក្របខ័ណ្ឌ​ខេ​ម​បូ​ឌា​ន​លី​ក​ប្រចាំឆ្នាំ​២០១៧ នៅ​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ​កាលពី​ថ្ងៃទី​៥ ខែកុម្ភៈ ម្សិលមិញ ក្រុម​បាល់ទះ​កងពលធំ​អន្តរាគមន៍​លេខ​៣​បាន​លត់​ក្រុម​ក្រសួងមហាផ្ទៃ ៣​សិត​ទល់នឹង​សូន្យ ខណៈ​ក្រុម​បញ្ជាការដ្ឋាន​កង​អង្គរក្ស​បាន​យកឈ្នះ​ក្រុម​ខេត្តបាត់ដំបង​៣​សិត​ទល់នឹង​១​។​



​ក្រុម​បាល់ទះ​កងពលធំ​អន្តរាគមន៍​លេខ​៣​ក្រោយ​បំបាក់​ក្រុម​បញ្ជាការដ្ឋាន​កង​អង្គរក្ស​៣​សិត​សូន្យ​កាលពី​ថ្ងៃ​សៅរ៍ ទី​៤ ខែកុម្ភៈ ក្រុម​នេះ​បាន​បន្ត​លត់​ក្រុម​ក្រសួងមហាផ្ទៃ​៣​សិត​ទល់នឹង​សូន្យ​ដូចគ្នា កាលពី​ថ្ងៃអាទិត្យ​ទី​៥ ខែកុម្ភៈ នៅ​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ​។ ចំណែក​ក្រុម​បញ្ជាការដ្ឋាន​កង​អង្គរក្ស​បាន​យកឈ្នះ ក្រុម​ស្នងការ​នគរបាល​ខេត្តបាត់ដំបង​ក្នុង​លទ្ធផល​៣​សិត​ទល់នឹង​១​។ 

​នេះ​ជាការ​ប្រកួត​វគ្គ​ជម្រុះ​សន្សំ​ពិន្ទុ​ពានរង្វាន់​បាល់ទះ​ក្របខ័ណ្ឌ​លី​ក​កំពូក​កម្ពុជា​ប្រចាំឆ្នាំ​២០១៧(Volleyball Cambodian League 2017) ដើម្បី​ចម្រាញ់​យក​ក្រុម​ជើង​ខ្លាំង​ចំនួន​៤​ក្រុម​ក្នុងចំណោម​៦​ក្រុម ដែលមាន​ពិន្ទុ​ខ្ពស់ ជាងគេ ដើម្បី​ឡើងទៅ​ប្រកួត​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ និង​ផ្តាច់ព្រ័ត្រ នា​ថ្ងៃទី​១៨ ខែកុម្ភៈ ខាងមុខនេះ​៕


Tag:
 បាល់ទះ​
  Volleyball Cambodian League 2017
© រក្សាសិទ្ធិដោយ thmeythmey.com