កីឡាជាតិ
ជាតិ
បឹងកេត​អង្គរ ជួប Lao Toyota នៅ​ឡាវ ខណៈ​ភ្នំពេញ​ក្រោ​ន ប៉ះ Home United នៅ​សិង្ហ​បុរី​
07, Feb 2017 , 9:19 am        
រូបភាព
ដោយ:
​ក្រុមបាល់ទាត់​តំណាង​កម្ពុជា​បឹងកេត​អង្គរ និង​ភ្នំពេញ​ក្រោ​ន​ត្រូវ​ជួប​ប្រកួត​ជើង​ទី​២​នៃ​វគ្គ​ជម្រុះ​ពានរង្វាន់ AFC Cup 2017 នា​ល្ងាច​ថ្ងៃទី​៧ ខែ​កម្ភៈ នេះ​។ ក្នុងនោះ​បឹងកេត​អង្គរ​ប្រជែង​ជាមួយ​ក្រុម Lao Toyota នៅលើ​ទឹកដី​ឡាវ ខណៈ​ភ្នំពេញ​ក្រោ​ន​តទល់​ជាមួយ​ក្រុម Home United នៅលើ​ទឹកដី​សិង្ហ​បុរី​។​



​បឹងកេត​អង្គរ​ក្រោយពី​អាច​ទប់​ស្មើ ១-១ ជាមួយ Lao Toyota ដោយ​ប្រើ​កីឡាករ​តែ​៩​នាក់​ក្នុង​ជើង​ទី​១​នៅលើ​ទឹកដី​ខ្លួន​កាលពី​ចុងខែ​មករា កន្លងទៅ​។ ក្រុម​នេះ​ត្រូវ​ជួប​ប្រកួត​ជាមួយ​ក្រុម Lao Toyota ក្នុង​ជើង​ទី​២​នៃ​វគ្គ Playoff Stage ពានរង្វាន់ AFC Cup 2017 នា​ល្ងាច​ថ្ងៃទី​៧ ខែកុម្ភៈ នៅ​កីឡដ្ឋាន Lao National Staduim 16KM ក្នុងប្រទេស​ឡាវ​។

​ទាំង​ក្រុម​បឹងកេត​អង្គរ និង Lao Toyota ប្រសិនបើ​ក្រុម​ណាមួយ​អាច​យកឈ្នះ​ក្នុងជំនួប​ល្ងាច​នេះ នឹង​ទទួលបាន​កៅអី​ឡើងទៅ​លេង​នៅ​ពូ​ល F ដែលមាន​ក្លិប​ម៉ាឡេស៊ី Johor Darul Ta’zim ក្លិប​មី​យ៉ាន់​ម៉ា Magwe និង​ក្លិប​ហ្វីលីពីន Global នៅ​រង់ចាំ​។



​នៅ​ថ្ងៃ​ដដែល​នេះ ក្រុម​ភ្នំពេញ​ក្រោ​ន​ក្រោយ​រង​បរាជ័យ ៣-៤ នៅលើ​ទឹកដី​ខ្លួន​ក្នុង​ជើង​ទី​១ ត្រូវ​បន្ត​តទល់​ជាមួយ​ក្រុម​ម្ចាស់ផ្ទះ Home United ក្នុង​ជើង​ទី​២​នៃ​វគ្គ Playoff នៅ​កីឡដ្ឋាន  Jalan Besar Stadium ប្រទេស​សិង្ហ​បុរី​។

​ភ្នំពេញ​ក្រោ​ន​ត្រូវ​ធ្វើការ​ខ្លាំង​ក្នុងជំនួប​ល្ងាច​នេះ ព្រោះ​ទាមទារ​ឲ្យ​ក្រុម​នេះ​ត្រូវ​យកឈ្នះ​ក្រុម​ម្ចាស់ផ្ទះ Home United លើស​ពីមួយ​គ្រាប់​ជាដាច់ខាត ដើម្បី​ទទួល​កៅអី​ទៅលេង​ក្នុង​ពូ​ល H ដែលមាន​ក្រុម Yadanarbon របស់​មី​យ៉ាន់​ម៉ា និង Than Quang Ninh​របស់​វៀតណាម​៕ 




Tag:
 បាល់ទាត់​
  បឹងកេត​អង្គរ​
  ភ្នំពេញ​ក្រោ​ន​
  AFC Cup 2017
© រក្សាសិទ្ធិដោយ thmeythmey.com