កីឡាជាតិ
ជាតិ
កណ្តាល​ស្វាគមន៍​ត្បូងឃ្មុំ​, ព្រះវិហារ​ជួប​ឧ​ត្ត​រ​មានជ័យ រីឯ​ខេត្តកំពង់ធំ​ប៉ះ​សៀមរាប​
08, Feb 2017 , 9:59 am        
រូបភាព
ក្រុមបាល់ទាត់សៀមរាប
ក្រុមបាល់ទាត់សៀមរាប
ដោយ:
​ការប្រកួត​បាល់ទាត់​ដណ្តើមពាន​រង្វាន់​សម្តេច ហ៊ុន សែន ប្រចាំឆ្នាំ​២០១៧ បាន​ឈានដល់​សប្តាហ៍​ទី​៤ នៃ​វគ្គ​ជម្រុះ​បឋម​សន្សំ​ពិន្ទុ ដោយនៅ​រសៀល​ថ្ងៃទី​៨ ខែកុម្ភៈ នេះ មានការ​ប្រកួត​ចំនួន​៣​គូ​ដែល​ធ្វើឡើង​នៅលើ​ទីលាន​៣​ផ្សេងគ្នា​។ ក្នុងនោះ​ក្រុម​កណ្តាល​ស្វាគមន៍​ក្រុម​ត្បូងឃ្មុំ​ក្នុង​ពូ​ល B រីឯ​ពូ​ល C ម្ចាស់ផ្ទះ​ព្រះវិហារ​ជួប​ឧ​ត្ត​រ​មានជ័យ ខណៈ​កំពង់ធំ ប៉ះ សៀមរាប​។ ជំនួប​ថ្ងៃនេះ​ក៏​ជាការ​ប្រកួត​បញ្ចប់​ជើង​ទី​១​ក្នុងដំណាក់កាល​ទី​១​ផងដែរ​។



​ពូ​ល B នា​វេលា​ម៉ោង​៣​រសៀល​នេះ ក្រុម​ម្ចាស់ផ្ទះ​កណ្តាល​នឹង​បើកទ្វារ​កីឡដ្ឋាន​របស់ខ្លួន ដើម្បី​ស្វាគមន៍​ក្រុម​ភ្ញៀវ​ត្បូងឃ្មុំ ក្នុង​វគ្គ​ជម្រុះ​សន្សំ​ពិន្ទុ​ពានរង្វាន់​សម្តេច ហ៊ុន សែន ប្រចាំឆ្នាំ​២០១៧ ក្នុង​សប្តាហ៍​ទី​៤​។ សម្រាប់​ការជួបគ្នា​ជា​លើកដំបូង​នេះ​ក្រុម​ទាំងពីរ​សុទ្ធតែ​រំពឹង​ទទួលបាន​៣​ពិន្ទុ​ដូចគ្នា ព្រោះ​១​ប្រកួត​ដំបូង​ក្រុម​ទាំងពីរ​សុទ្ធតែ​បរាជ័យ​ដូចគ្នា​ក្រោម​ថ្វី​ជើង​ព្រៃវែង ដោយ​ក្នុងនោះ​កណ្តាល​ចាញ់​ព្រៃវែង ៧-៣ ចំណែក​ត្បូងឃ្មុំ​ចាញ់​ព្រៃវែង ១២-០​។  

​ចំណែក​ពូ​ល C ក្រុមព្រះ​វិហារ​ក្រោយ​រង​បរាជ័យ​ពីរ​ប្រកួត​ជាប់​គ្នា​កាលពី​កន្លងទៅ នៅ​រសៀល​ម៉ោង​៣​នេះ នឹង​ប្រើ​កីឡដ្ឋាន​របស់ខ្លួន​ស្វាគមន៍​ក្រុម​ឈរ​កំពូល​កំពូល​តារាង ឧ​ត្ត​រ​មានជ័យ ក្នុងជំនួប​លើក​ទី​៣​។ ព្រះវិហារ បាន​ចាញ់​ក្រុម​សៀមរាប ៣-១ ក្នុង​លើក​ទី​១ ហើយ​បន្ត​ចាញ់​ក្រុម​កំពង់ធំ ២-១ ក្នុង​លើក​ទី​២​លើ​ទឹកដី​ខ្លួន​។



​ជាមួយគ្នានេះ ក្រុម​ម្ចាស់ផ្ទះ​កំពង់ធំ​នឹង​បើកទ្វារ​កីឡដ្ឋាន​ខេត្តកំពង់ធំ ស្វាគមន៍​ក្រុម​ជើង​ខ្លាំង​សៀមរាប នា​វេលា​ម៉ោង​៣​រសៀល ដើម្បី​ប្រជែង​ដណ្តើមយក​៣​ពិន្ទុ សម្រាប់​រង់ចាំ​អ៊ុត​លទ្ធផល​រវាង​ក្រុមព្រះ​វិហារ និង​ឧ​ត្ត​រ​មានជ័យ​ក្នុងការ​ឡើងឈរ​កំពូល​តារាង​ពូ​ល C​។ ការប្រកួត​ពានរង្វាន់​សម្តេច ហ៊ុន សែន ក្នុង​សប្តាហ៍​ទី​៤​នា​រសៀល​នេះ ជាការ​ប្រកួត​បញ្ចប់​ជើង​ទី​១ ក្នុងដំណាក់កាល​ទី​១​នៃ​វគ្គ​សន្សំ​៕   

*​កម្មវិធី​ប្រកួត​ពានរង្វាន់​សម្តេច ហ៊ុន សែន ថ្ងៃទី​៨ ខែកុម្ភៈ ឆ្នាំ​២០១៧
- ម៉ោង​៣:០០​នាទី​៖ ខេត្តកណ្តាល ជួប ខេត្ត​ត្បូងឃ្មុំ នៅ​កីឡដ្ឋាន​ខេត្ត​ខេត្តកណ្តាល
- ម៉ោង​៣:០០​នាទី​៖ ខេត្តព្រះវិហារ ជួប ខេត្ត​ឧ​ត្ត​រ​មានជ័យ នៅ​កីឡដ្ឋាន​ខេត្តព្រះវិហារ​
- ម៉ោង​៣:០០​នាទី​៖ ខេត្តកំពង់ធំ ជួប ខេត្តសៀមរាប នៅ​កីឡដ្ឋាន ខេត្តកំពង់ធំ



Tag:
 ​បាល់ទាត់​
  Hun Sen Cup 2017
© រក្សាសិទ្ធិដោយ thmeythmey.com