ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អត្ថប្រយោជន៍​របស់​ប្រទាល​កន្ទុយក្រពើ​ដែល​អាច​ផ្តល់​ឲ្យ​ស្បែក​របស់​អ្នក​
08, Feb 2017 , 7:00 pm        
រូបភាព
ដោយ: ថ្មីៗ
​ប្រទាល​កន្ទុយក្រពើ​គឺជា​រុក្ខជាតិ​ដ៏​ពេញនិយម​បំផុត​សម្រាប់​ពេលបច្ចុប្បន្ន ដោយសារតែ​វា​ផ្ទុក​ទៅដោយ​ជីវជាតិ​ជាច្រើន​ដែលមាន​ប្រយោជន៍​សម្រាប់​សុខភាព​នៅពេល​ប្រើប្រាស់​បាន​ត្រឹមត្រូវ​។ យ៉ាងណាមិញ មិន​មែនមាន​មនុស្ស​ច្រើន​ដឹង​អំពី​ភាពខ្លាំង​របស់​រុក្ខជាតិ​មួយ​នេះ​នៅឡើយ​ទេ​។



​នៅក្នុង​ប្រទាល​កន្ទុយក្រពើ​ត្រូវបាន​បង្កប់​ដោយសារ​ធាតុ​សំខាន់ៗ​ពីរ​យ៉ាងនោះ​គឺជា​ជែ​ល ហើយ​មួយទៀត​គឺ​ជាតិ​ជ័រ ដែល​វា​សុទ្ធសឹងតែ​ផ្ទុក​ទៅដោយ​ជាតិ​ទឹក និង​ជីវជាតិ​ជាច្រើន​ដែល​ធ្វើ​ឲ្យ​រុក្ខជាតិ​មួយ​នេះ​សំខាន់​សម្រាប់​គេហដ្ឋាន​មនុស្ស​គ្រប់គ្នា​។​

​ដូច្នេះ​ដើម្បី​ដឹងថា ប្រទាល​កន្ទុយក្រពើ​មាន​ភាពខ្លាំង​អ្វីខ្លះ​សម្រាប់​ជា​ប្រយោជន៍​ដល់​សុខភាព​ស្បែក​យើង ចូរ​តាមដាន​ជាមួយ​ខ្ញុំ​ដូចតទៅ​៖

​កាត់បន្ថយ​ស្នាម​សង្វា​
​ស្នាម​សង្វា​អាច​នឹង​កើតឡើង​នៅពេលដែល​ធាត់ មាន​ផ្ទៃពោះ ឬ​រីក​សាច់ដុំ​។ សម្រាប់​ជាលិកា​ដែល​ស្ថិតនៅ​ខាងក្រោម​ស្បែក​នឹងត្រូវ​បាន​រហែក ដែលជា​ហេតុ​នាំ​ឲ្យ​កើតជា​ផ្នត់ៗ​នៅ​ស្បែក​ខាងលើ​ហើយ​ចេញ​ជា​ស្នាម​សង្វា​តែម្តង​។ សំណាង​ដែរ ការប្រើ​ជែ​ល​ប្រទាល​កន្ទុយក្រពើ​មក​លាប​លើ​ស្បែក​អាច​លុបបំបាត់​ស្នាម​សង្វា​នេះ​បាន​។​

​ព្យាបាល​ជំងឺ​មុន​
​សម្រាប់​យុវវ័យ និង​មនុស្ស​ធំ​ដែល​កើតមុន​លើ​ស្បែក​មិនចេះចប់​នោះ មិនមែន​មានន័យថា អ្នក​មិនអាច​ដោះស្រាយ​វា​បាន​នោះទេ​។ មធ្យោបាយ​មួយ​ដើម្បី​ព្យាបាល​ជំងឺ​មុន គឺ​ប្រើ​ជែ​ល​របស់​ប្រទាល​កន្ទុយក្រពើ​លាយ​ជាមួយនឹង​ទឹកក្រូច​ឆ្មា​ពីរ​បី​ដំណក់ ហើយ​លាប​វា​លើ​កន្លែង​ដែលមាន​បញ្ហា​នោះ​ទៅ​។​

​ព្យាបាល​បញ្ហា​រលាក​ស្បែក​ដោយសារ​ពន្លឺព្រះអាទិត្យ​
​ការចំណាយ​ពេល​ច្រើន​ដើរ​ហាលថ្ងៃ គឺជា​រឿង​ចៀស​មិន​ផុត តែ​ក៏​អាច​បណ្តាល​ឲ្យ​រលាក​ស្បែក និង​មាន​អារម្មណ៍​ឈឺ​ដែរ​នៅពេល​ប៉ះ​វា​ម្តងៗ​។ ប៉ុន្តែ​ការប្រើ​ជែ​ល​ប្រទាល​កន្ទុយក្រពើ​លាប​ពីលើ នឹង​ជួយ​ស្បែក​ឲ្យ​នៅ​ល្អ​វិញ ព្រមទាំង​ជំរុញ​ដល់​ការ​ជា​ពី​ការ​រលា​កទៀត​។​

​ព្យាបាល​ការឈឺចាប់​ដោយសារ​សត្វល្អិត​ទិច ឬ​ខាំ​
​អត្ថប្រយោជន៍​មួយ​ផ្សេងទៀត​របស់​ប្រទាល​កន្ទុយក្រពើ​លើ​ស្បែក​គឺថា វា​អាចជួយ​ព្យាបាល​ការឈឺចាប់​ដោយសារ​សត្វល្អិត​ទិច ឬ​ខាំ​បាន តាមរយៈ​ការ​លាប​ជែ​ល​ប្រទាល​កន្ទុយក្រពើ​នេះ​។​

​ទប់ស្កាត់​អាកា​រៈ​នៃ​ភាព​ចាស់​
​ភាព​ជ្រីវជ្រួញ​ទំនងជា​នឹង​កើតមាន​លើ​ផ្ទៃមុខ​នៅពេល​អាយុ​កាន់តែច្រើន ប៉ុន្តែ​មាន​កត្តា​ច្រើនណាស់​ដែល​អាច​បង្កើនល្បឿន​នៃ​ការចេញ​ស្នាម​ជ្រីវជ្រួញ​នេះ​។ បើសិនជា​អ្នក​ចង់​បន្ថយល្បឿន​របស់​វា សូមកុំ​បារម្ភ​អី ព្រោះ​ប្រទាល​កន្ទុយក្រពើ​អាចជួយ​បាន​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com