ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ករណី​អ្វីខ្លះ​ដែល​ត្រូវការ​ព្យាបាល​ដោយ​លាង​ឈាម​?
10, Feb 2017 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​គ្រូពេទ្យ​នឹង​ជួយ​កំណត់​ឱ្យដឹងថា​ពេល​អ្នក​គួរតែ​ចាប់ផ្តើម​ធ្វើការ​លាង​ឈាម​ដោយ​ផ្អែក​ទៅតាម​កត្តា​ជាច្រើន​ដូចជា សុខភាព​ទូទៅ មុខងារ​តម្រងនោម រោគសញ្ញា គុណភាព​ជីវិត និង​ការចង់​ផ្ទាល់ខ្លួន​។​



​អ្នក​ប្រហែលជា​សម្គាល់​ឃើញ​មាន​រោគសញ្ញា​នៃ​ជំងឺ​ខ្សោយតម្រងនោម​ដូចជា ចង្អោរ ក្អួត ហើម ឬ​អស់កម្លាំង​។ គ្រូពេទ្យ​នឹង​ប្រើប្រាស់ Estimated Glomerular Filtration Rate (eGFR) របស់​អ្នក​ដើម្បី​កំណត់​អំពី​កម្រិត​នៃ​មុខងារ​តម្រងនោម​។ eGFR ត្រូវបាន​កំណត់​ដឹង​តាមរយៈ​ការប្រើប្រាស់​លទ្ធផល Creatinine ភេទ អាយុ និង​កត្តា​ផ្សេងៗ​ទៀត​។ ចំពោះ​តម្លៃ​ធម្មតា​របស់​វា​វិញ​គឺមាន​ការប្រែប្រួល​ទៅតាម​អាយុ​ដែរ​។ ការកំណត់​ទៅលើ​មុខងារ​តម្រងនោម​បែបនេះ​អាចជួយ​ក្នុងការ​រៀបចំ​គម្រោង​ព្យាបាល​រួមទាំង​ការចាប់ផ្តើម​លាង​ឈាម​ទៀតផង​។​

​ការលាង​ឈាម​អាចជួយ​ឱ្យ​រាងកាយ​គ្រប់គ្រង​សម្ពាធ​ឈាម និង​រក្សា​តុល្យភាព​ជាតិ​ទឹក និង​ជាតិ​រ៉ែ​បាន​យ៉ាង​ល្អ​ដូចជា​ប៉ូ​តា​ស្យូ​ម និង​សូ​ដ្យូ​ម​។ ជាធម្មតា ការលាង​ឈាម​ចាប់ផ្តើម​ធ្វើបាន​យ៉ាង​ល្អ​នៅ​មុនពេល​តម្រងនោម​ខូច​ដល់​ចំណុច​មួយ​មាន​ផលវិបាក​ដែល​អាច​គម្រាម​គំហែង​ដល់​អាយុជីវិត​។​

​មូល​ហេតុដែល​ធ្វើអោយ​ខ្សោយតម្រងនោម​ជា​ញឹកញាប់​ដូចជា​៖
•    ជំងឺ​ទឹកនោមផ្អែម​
•    សម្ពាធ​ឈាម​ឡើង​ខ្ពស់​
•    រលាក​តម្រងនោម​
•    រលាក​សរសៃឈាម​
•    មាន​គីស​ក្នុង​តម្រងនោម​

​ទោះបីជា​យ៉ាងណាក៏ដោយ តម្រងនោម​អាច​នឹង​ឈប់​ធ្វើការ​ភ្លាមៗ ក្រោយពី​មាន​ជំងឺ​ធ្ងន់ធ្ងរ​ណាមួយ ការវះកាត់​ដែលមាន​ផលវិបាក គាំងបេះដូង ឬ​បញ្ហា​ធ្ងន់ធ្ងរ​ផ្សេងៗ​។ ការប្រើ​ថ្នាំ​ក៏​អាច​បណ្តាលអោយមាន​របួស​ដល់​តម្រងនោម​ដែរ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​


© រក្សាសិទ្ធិដោយ thmeythmey.com