ជាតិ
ស្នងការ​ប៉ូលិស​ភ្នំពេញ ពង្រឹង​វិធានការ​ទប់ស្កាត់ សមត្ថកិច្ច​ខ្លះ ប្រើប្រាស់​អាវុធ​បំពាន​ច្បាប់​
09, Feb 2017 , 11:19 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក ជួន សុវណ្ណ បាន​ទទួលស្គាល់ថា សមត្ថកិច្ច​មួយចំនួន បាន​ប្រើប្រាស់​អាវុធ​ល្មើស បំពាន​បេសកកម្ម​របស់​កម្លាំងប្រដាប់អាវុធ​។ លោក​ថា កន្លងមក សមត្ថកិច្ច​ខ្លះ មិនមាន​សិទ្ធិ​យក​កាំភ្លើង​តាម​ខួ​ន​ទេ តែ​បែរជាយក​អាវុធ​តាម​ខ្លួន​បំពាន​ច្បាប់ ដែល​លោក​ថា សកម្មភាព​នេះ បង្ក​មហន្តរាយ​ច្រើន​។  លោក សុវណ្ណ បន្តថា ករណី​បាញ់បោះ​ជាច្រើន កើតចេញពី​កងកម្លាំង​នគរបាល និង​កងរាជអាវុធហត្ថ​។



​លោកស្នងការ បានប្រកាស​ឲ្យ​មន្ត្រី​របស់លោក ជាពិសេស​អធិការដ្ឋាន​នគរបាល​ទាំង ១២ ខណ្ឌ ក្នុង​រាជធានី​ភ្នំពេញ  ត្រូវ​ចាត់វិធានការ  និង​បន្ត​ត្រួតពិនិត្យ​អាវុធ​ថែមទៀត  ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​សមត្ថកិច្ច​ដែល​គ្មាន​សិទ្ធិ​យក​អាវុធ​តាម​ខ្លួន  ប្រព្រឹត្តល្មើស​តទៅទៀត​។ លោក ជួន សុវណ្ណ លើកឡើង​បែបនេះ នៅក្នុង​សន្និបាត​បូកសរុប​សភាពការណ៍ កិច្ចប្រតិបត្តិការ ការងារ រក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម ឆ្នាំ ២០១៦ និង​ទិសដៅ​ឆ្នាំ ២០១៧ ៕

​សំឡេង​លោក ជួន សុវណ្ណ​៖






Tag:
 ជួន សុវណ្ណ​
  អាវុធ​
  នគរបាល​
  ភ្នំពេញ
© រក្សាសិទ្ធិដោយ thmeythmey.com