កីឡាជាតិ
ជាតិ
កីឡាក​រតិ​ន្នី​ស​កម្ពុជា​៧​រូប​ត្រូវ​ប្រជែង​ជាមួយ​កីឡាករ​មកពី​១៨​ប្រទេស​ក្នុង​ជើងឯក​យុវជន​
11, Feb 2017 , 9:39 am        
រូបភាព
រូបភាពពី៖ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា
រូបភាពពី៖ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា
ដោយ:
​អត្ត​ព​លិ​ក​កីឡា​វាយ​កូន​បាល់​កម្ពុជា​ចំនួន​៧​រូប នឹង​ប្រជែង​ជាមួយ​អត្ត​ពលិកម​ក​ពី​បណ្តា​កោះ និង​ប្រទេស​ជាច្រើន​ទូទាំង​ពិភពលោក​ចំនួន​១៨​ផ្សេងទៀត ដើម្បី​ដណ្តើម​ជើងឯក​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​វាយ​កូន​បាល់​ពានរង្វាន់​យុវជន​អាយុ​ក្រោម​១៩​ឆ្នាំ (Tennis Cambodia ITF Junior 2017 ) ចាប់ពី​ថ្ងៃទី​១១ ខែកុម្ភៈ នេះ​។



​អត្ត​ព​លិ​ក​កីឡា​វាយ​កូន​បាល់​កម្ពុជា​រួមមាន ឈាង វណ្ណា​សិ​ដ្ឋ​, ឃ្លាំង ពន្លក​, សែន សុ​ផុន​, លាង សារិន​រាជ្យ​, ទេព ធី​ម៉ូ​ធី​, ហ៊ួ ស្រី​ពៅ និង ហ៊ួ ស្រីនូ​ច ត្រូវ​ប្រជែង​ជាមួយ​អត្ត​ពលិកម​ក​ពី​១៨​ប្រទេស​ផ្សេងទៀត ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​វាយ​កូន​បាល់​ជ្រើសរើស​ជើងឯក​យុវជន​អាយុ​ក្រោម​១៩​ឆ្នាំ​ប្រចាំឆ្នាំ​២០១៧​។

​អត្ត​ព​លិ​ក​ដែល​មកពី​តាម​បណ្តា​កោះ​និង​ប្រទេស​ទាំងនោះ​រួមមាន ចិន​, ម៉ា​កាវ​, ហុងកុង​, ជប៉ុន​, ម៉ាឡេស៊ី​, បា​គី​ស្ថាន​, ថៃ​, ឥណ្ឌា​, ហ្វីលីពីន​, កូរ៉េខាងត្បូង​, ឥណ្ឌូនេស៊ី​, អូស្ត្រាលី​, សិង្ហ​បុរី​, សហរដ្ឋអាមេរិក​, វៀតណាម​, អង់គ្លេស​, រុស្ស៊ី និង​វេ​ណេ​ស៊ុយ​អេ​ឡា​។​

​ពានរង្វាន់​ដែល​រៀបចំ​ដោយ​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា សហការ​ជាមួយ​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​អន្តរជាតិ​នេះ នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​១១ ដល់​ថ្ងៃទី​២៦ ខែកុម្ភៈ នៅ​ក្លិប​កីឡា​កម្ពុជា​(CCC)៕ 




Tag:
 ​វាយ​កូន​បាល់​
© រក្សាសិទ្ធិដោយ thmeythmey.com