កីឡាជាតិ
ជាតិ
អត្ត​ព​លិ​ក​ជិត​៤​ពាន់​នាក់​ចូលរួម​រត់​ប្រ​ណាំ​ង​នៅ​កោះ​ពេជ្រ​
12, Feb 2017 , 9:11 am        
រូបភាព
ដោយ:
​អត្ត​ព​លិ​ក​ជាតិ និង​អន្តរ​ជាតិប្រមាណ​ជា​ជិត​៤​ពាន់​នាក់​បាន​ចូលរួម​រត់ប្រណាំង​អន្តរជាតិ​ដើម្បី​ទាំងអស់គ្នា​នៅ​ព្រឹក​ថ្ងៃអាទិត្យ​ទី​១២ ខែកុម្ភៈ នៅ​មជ្ឈមណ្ឌល​កម្សាន្ត​កោះ​ពេជ្រ​។ អត្ត​ពិ​ក​ទាំងនេះ​ប្រកួតប្រជែង​លើ​វិញ្ញាសា​រត់​ចម្ងាយ​៥​គីឡូម៉ែត្រ ដើរ​ចងជើង​ជា​គូ​ចម្ងាយ​២០០​ម៉ែត្រ និង​មាន​ល្បែង​កម្សាន្ត​ផ្សេងៗ​ទៀត​។



​នៅ​ព្រឹក​ថ្ងៃទី​១២ ខែកុម្ភៈ គណៈកម្មការ​កីឡា​និង​ស្រី សហការ​ជាមួយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បានរៀបចំ​ទិវា​រត់ប្រណាំង​អន្តរជាតិ​ដើម្បី​ទាំង​គ្នា ដើម្បី​បំផុស​ការអប់រំ​ដល់​យុវវ័យ​ពី​អត្ថន័យ​ទិវា​បុណ្យ​នៃ​ក្តី​ស្រលាញ់​ថ្ងៃទី​១៤ ខែកុម្ភៈ​។ ប៉ុន្តែ​នៅមាន​យុវវ័យ​មួយចំនួន​យល់ច្រឡំ​ថា ជា​ថ្ងៃបុណ្យ​សង្សារ នឹង​ជា​ថ្ងៃ​ដែល​ពួកគេ​ត្រូវ​លះបង់​អ្វី​គ្រប់យ៉ាង​ដើម្បី​មនុស្ស​ជាទី​ស្រលាញ់ ដែលជា​ហេតុ​ធ្វើ​ឲ្យ​ប្រាសចាក​វប្បធម៌​ប្រពៃណី​របស់​ខ្មែរ​។



​អាស្រ័យ​ហេតុនេះហើយ​ទើប​គណៈកម្មការ​កីឡា​និង​ស្ត្រី​កម្ពុជា បាន​សហការ​ជាមួយ NOCC និង​សាលា​រាជធានី​ភ្នំពេញ​បង្កើត​ឲ្យ​មាន​ទិវា​នេះ​ឡើង ដើម្បី​ផ្លាស់ប្តូរ​ផ្នត់គំនិត​ខុសឆ្គង​ទាំងនេះ​។ «​យើង​រៀប​ទិវា​នេះ​ឡើង​ដើម្បី​អប់រំ​ផ្នត់គំនិត​យុវវ័យ​ឲ្យ​យល់ដឹង​ពី​អត្ថន័យ​ថ្ងៃ​១៤ កុម្ភៈ ដែលជា​ទិវា​វប្បធម៌​បរទេស​។ ដូច្នេះ​យុវវ័យ​គួរ​គប្បី​យល់​ដឺ​ង និង​ឲ្យ​និយមន័យ​នៃ​ក្តី​ស្រឡាញ់ ពោលគឺ​មិនមែនជា​ថ្ងៃ​ដែល​ត្រូវ​លះបង់​អ្វីៗ​នោះឡើយ ព្រោះ​វា​ផ្ទុយ​ពី​វប្បធម៌​ខ្មែរ​»​។ នេះ​ជាការ​ប្រសាសន៍​របស់លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ NOCC​។

​ទិវា​រត់ប្រណាំង​ដើម្បី​ទាំងអស់គ្នា​នេះ​ដែល​រៀបចំឡើង​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​មាន​អត្ត​ព​លិ​ក​ជាតិ និង​អន្តរ​ជាតិប្រមាណ​ជា​ជិត​៤​ពាន់​នាក់​ចូលរួម​។ ថវិកា​ដែល​បាន​ពី​ការចុះឈ្មោះ​ចូលរួម និង​ការឧបត្ថម្ភ​ផ្សេងៗ​នឹង​យកទៅ​ប្រើប្រាស់​ដើម្បី​បម្រើ​ដល់​អំពើ​មនុស្សធម៌​។ សម្រាប់​វិញ្ញាសា​ដែល​ត្រូវ​ប្រកួតប្រជែង​រួមមាន​រត់ប្រណាំង​ចម្ងាយ​៥​គីឡូម៉ែត្រ ដើរ​ចងជើង​ជា​គូ​ចម្ងាយ​១០០​ម៉ែត្រ និង​រត់​គៀប​ប៉េងប៉ោង​ចម្ងាយ​១០០​ម៉ែត្រ​៕




Tag:
 ​រត់ប្រណាំង​ដើម្បី​ទាំងអស់គ្នា
© រក្សាសិទ្ធិដោយ thmeythmey.com