កីឡាជាតិ
ជាតិ
សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ប្រកាស​រៀបចំ​ការប្រកួត​ជើងឯក​ក្នុង​សាល​ប្រចាំឆ្នាំ​២០១៧
14, Feb 2017 , 4:35 pm        
រូបភាព
ដោយ:
​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​(FFC)​នៅ​ថ្ងៃទី​១៤ ខែកុម្ភៈ បានចេញ​សេចក្តីជូនដំណឹង​ប្រកាស​រៀបចំ​ការប្រកួត​បា​ល់​ទាត់​ដណ្តើមពាន​រង្វាន់​ជើងឯក Futsal ប្រចាំឆ្នាំ​២០១៧ ដោយ​ចាប់ផ្តើម​នា​ដើមខែ​មេសា ខាងមុខនេះ​។ ការប្រកួត​នេះ​មិន​អនុញ្ញាត​ឲ្យ​កីឡាករ​ដែល​លេង​ក្នុង​ពានរង្វាន់​សម្តេច ហ៊ុន សែន​, មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក និង​ខេ​ម​បូ​ឌា​ន​លី​ក​២​ក្នុង​ឆ្នាំ​២០១៧ ចូលរួម​នោះទេ​។​



​ដោយ​មើលឃើញ​ពី​ការរីកចម្រើន​នៃ​វិស័យ​បាល់ទាត់​នៅតាម​ទីលាន​ខ្នាតតូច និង​ដើម្បី​ចូលរួមចំណែក​ជួយ​លើកស្ទួយ​កីឡាបាល់ទាត់​កម្ពុជា​ឲ្យ​កាន់តែ​រីកចម្រើន សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា នឹង​រៀបចំ​ឲ្យ​មានការ​ប្រកួត​បាល់ទាត់​ដណ្តើម​ជើងឯក Futsal ប្រចាំឆ្នាំ​២០១៧​។ ការប្រកួត​នេះ​នឹង​ធ្វើឡើង​ចាប់ពី​ថ្ងៃទី​១ ខែមេសា ដោយ​គ្រោង​នឹង​បញ្ចប់​នៅ​ថ្ងៃទី​១៨ ខែមិថុនា​។

​ការប្រកួត​នេះ​មិន​អនុញ្ញាត​កីឡាករ​ដែល​លេង​ក្នុង​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​, ពានរង្វាន់​សម្តេច ហ៊ុន សែន និង​ក្របខណ្ឌ​ខេ​ម​បូ​ឌា​ន​លី​ក​២​ក្នុង​ឆ្នាំ​២០១៧​ចូលរួម​នោះឡើយ​។ ហើយ​កីឡាករ​ត្រូវមាន​សញ្ជាតិ​ខ្មែរ និង​មាន​អាយុ​ចាប់ពី​១៦​ឆ្នាំ​ឡើងទៅ​។

​ការប្រកួត​នឹងធ្វើ​ឡើង​រៀងរាល់ថ្ងៃ​សៅរ៍ និង​អាទិត្យ​ចាប់ពី​ម៉ោង​៤​រសៀល​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ ការប្រកួត​ដែល​មិន​កំណត់​ចំនួន​ក្លិប​ចូលរួម​នេះ​ធ្វើឡើង​តាម​រូបមន្ត​ពានរង្វាន់​សម្តេច ហ៊ុន សែន​។ ដូច្នេះ​គ្រប់​បណ្តា​ក្លិប​-​សមាគម ដែលមាន​បំណង​ចង់​ចូលរួម​ត្រូវ​មក​ដាក់ពាក្យ​ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ​រហូតដល់​ថ្ងៃទី​១០ ខែមីនា​។ ចំណែក​ការចាប់​ឆ្នោត​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១៥ ខែមីនា​៕


Tag:
 បាល់ទាត់​
  FFC
  Futsal
© រក្សាសិទ្ធិដោយ thmeythmey.com